នគរបាលស្រុកស្អាងចាប់ខ្លួនជនសង្ស័យ២នាក់ឪពុកកូនដកហូតថ្នាំញៀនចំនួន២កញ្ចប់

ចែករំលែក៖

ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលស្រុកស្អាងក្រោមបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុក សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលខ្ពប ស្រាវជ្រាវបង្រ្កាបចាប់ខ្លួនជនសង្ស័យ២នាក់ឪពុកកូន រឹបអូសបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០២កញ្ចប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យនេះធ្វើឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទួត នី ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ម្នាក់ទៀតឈ្មោះ នី សារ៉េត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ ជនសង្ស័យទាំង២នាក់នេះជាឪពុកកូននឹងគ្នា បច្ចុប្បន្នរស់នៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរគ្រឿងញៀននៅចំណុចផ្ទះរបស់ឈ្មោះ ទួត នី ស្ថិតក្នុងភូមិរកាលើ ឃុំខ្ពប ។ ភ្លាមនោះកម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប បានចុះទៅដល់ចំណុចកើតហេតុ ។ ពេលទៅដល់កម្លាំងសមត្ថកិច្ចនគរបាលប្រទះឃើញជនសង្ស័យ ក៏សុំធ្វើការត្រួតពិនិត្យ រហូតរកឃើញមានវត្ថុតាងជាក់ស្តែងចាប់ខ្លួនជនសង្ស័យទាំង២នាក់ឪពុកកូន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យ២នាក់ឪពុកកូនបានសារភាពថា ថ្នាំញៀនទាំងនេះរូបគេទទួលពីមេក្លោងឈ្មោះ ជ័រ ចេង ហៅខ្លូ ដើម្បីជួញដូរបន្តទៅឲ្យអ្នកប្រើប្រាស់ ។ សូមពញ្ជាក់ថា មេក្លោងជួញដូរគ្រឿងញៀនឈ្មោះ ជ័រ ចេង ហៅខ្លូន មានទីលំនៅក្នុងឃុំខ្ពប ស្រុកស្អាង កន្លងមកធ្លាប់ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនម្តងរួចមកហើយពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ បន្ទាប់ពីចេញពីពន្ធនាគារអតីតទណ្ឌិតរូបនេះមិនរាងចាលបន្តធ្វើសកម្មភាពជាថ្មីម្តងទៀត ដោយមានដៃជើងជួយជួញដូរថែមទៀត ៕ស្អាងជ័យ

...

tong4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print