ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ​៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​កក់​ទី​២​ ខណ្ឌទួលគោក​ បាន​ឃាត់ខ្លួន​ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​(​ទំនាស់​ដោយ​យក​ដុំ​ថ្ម​វាយ​ បណ្តាល​ឱ្យ​របួស​)​ ហើយ​ត្រូវ​សមត្ថកិច្ច​ល្បាត​ឃើញ​ចាប់​បាន​ម្នាក់​ ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ ។​

srdara

​ករណី​ឃាត់ខ្លួន​ជន​ដៃដល់​លើ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៧​និង​៥​នាទី​ ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៤៣​ ផ្លូវ​ លេខ​៥៧៤​ ក្រុម​ទី​១៨​ ភូមិ​៤​ សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

​ជន​រង​គ្រោះ​ សោម​ ពេជ្រ​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ នៅផ្ទះ​ ស្នាក់​នៅ​ ផ្ទះ​លេខ​៩០E3​ ផ្លូវ​លេខ​៥៨៤​ ក្រុម​ទី​៦៣​ ភូមិ​១៣​ សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌទួលគោក​ (​ របួស​ក្បាល​០៣​កន្លែង​ ទាំងអស់​០៧​ថ្នេរ​ )​ ។​

​ចំណែកឯ​ជនសង្ស័យ​ឈ្មោះ​ សឹ​ង្ហ​ សោ​ធុន​ ហៅ​ ធុន​ ភេទ​ ប្រុស​ អាយុ​ ២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ពុំ​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​លេខ​២៦​ ផ្លូវ​បេតុង​ ភូមិ​ច្រេះ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។​ វត្ថុ​តាង​ដែល​សមត្ថកិច្ច​ចាប់​យក​ពី​ជនសង្ស័យ​មាន​ ដុំ​ថ្ម​បេតុង​១​ដុំ​ និង​ ម៉ូតូ​១​គ្រឿង​ម៉ាក​ Honda​ C125​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CS-9529​ ។​

​មន្ត្រី​នគរបាល​ប៉ុស្តិ៍​បឹង​កក់​ទី​២​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ ជនសង្ស័យ​មាន​គ្នា​ ២​នាក់​ បាន​ជិះ​ម៉ូតូ​មក​ចំណុច​កើតហេតុ​ ហើយ​ទូរស័ព្ទ​ហៅ​ជន​រង​គ្រោះ​ដែល​ត្រូវជា​ មិត្តភក្តិ​ នឹង​គ្នា​ទៅ​ជួប​ ពេល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ទៅ​ដល់​ ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ហេង​ ភេទ​ប្រុស​ អាយុ​ ប្រហែល​ ២២​ឆ្នាំ​ (​ គេចខ្លួន​បាត់​ )​ បាន​ដក​ អាវុធ​ខ្លី​ពុំ​ស្គាល់​ម៉ាក​ ភ្ជង់​គំរាម​ជន​រង​គ្រោះ​ ហើយ​បាន​យក​ម៉ាស៊ីន​ហ្គេ​ម​ម៉ាក​ My​ tap​ វាយ​ទៅ​ជន​រង​គ្រោះ​ បណ្តាល​ឱ្យ​បែក​ឧបករណ៍​នេះ​ ហើយ​ជនសង្ស័យ​ឈ្មោះ​ សឹ​ង្ហ​ សោ​ធុន​ បាន​រើស​ដុំ​ថ្ម​វាយ​ក្បាល​ជន​រង​គ្រោះ​ បណ្តាល​ឱ្យ​របួស​ ភ្លាម​នោះ​មានការ​អន្តរាគមន៍​ ពី​កម្លាំង​ល្បាត​របស់​នគរបាល​ប៉ុស្តិ៍​បឹង​កក់​ទី​២​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ ឈ្មោះ​ សឹ​ង្ហ​ សោ​ធុន​ ចំណែក​ជនសង្ស័យ​១​នាក់​ទៀត​ ឈ្មោះ​ ហេង​ បាន​រត់គេច​ខ្លួន​បាត់​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ ដើម្បី​សាកសួរ​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​នីតិវិធី​ ៕​

srdara-2

srdara-1

ដោយ៖ ស​ ដា​រ៉ា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print