ម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ ជាម្ចាស់ម៉ូតូស្មាស ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានដួលបោកក្បាលស្លាប់ ភ្លាមៗ នៅនិងកន្លែងកើតហេតុ ខណៈដែលកំពុងបើកម៉ូតូនៅតាមផ្លូវ ស្រាប់តែ មានបុរសម្នាក់ទៀតដែលជិះម៉ូតូដឹកសាច់មាន់ ចំនួន៣បាវបំរុងយកទៅលក់ ក៏ជ្រុលទៅ បុកគ្នាយ៉ាងពេញទំហឹងតែម្ដង និងសាច់មាន់ជ្រុសរាយពេញផ្លូវ ។

IMG-20150817-WA0028

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវ៥៦៦ កែងនិងផ្លូវ២៨៩ ក្បែរសាលាបឋមសិក្សាទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

សពជនរងគ្រោះ ឈ្មោះ ង៉ែត សារុំ ភេទប្រុស អាយុ៤៩ ស្នាក់នៅផ្ទះលេខ០៣ ផ្លូវ៥៦៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានជិះម៉ូតូស្មាស ពណ៌ខ្មៅ ពាក់ស្លាក់លេខ ស្ទឹងត្រែង១A-០៣២៣ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ឃើញជនរងគ្រោះ(ជាសព) បានជិះម៉ូតូ១គ្រឿងម៉ាក់ស៊ុយសីុគី ស្មាស ពណ៌ខ្មៅធ្វើដំណើតាមបណ្ដោយផ្លូវ៥៦៦ ក្នុងទិសដៅពីលិចទៅកើត  ខណៈនោះស្រាប់តែមានបុរសម្នាក់ ទៀតជិះម៉ូតូវ៉េវ ពណ៌ខ្មៅ  ពាក់ស្លាក់លេខភ្នំពេញ ១CK-៤២៧១ ដោយមានដឹកសាច់មាន់ជាច្រេីនបាវ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩ ក្នុងទិសដៅពីជើងទៅត្បូង យ៉ាងលឿន លុះបេីកមកដល់ចំណុចកើតហេតុខាងលេី បានបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្ចាស់ ម៉ូតូស្មាស ដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។ ចំណែកឯបុរសម្ចាស់ម៉ូតូវ៉េវ បានរងរបួសស្រាល ក្រោយពេលកើតហេតុ បានរត់ចោលម៉ូតូនិងសាចមមាន់គេចខ្លួនបាត់ស្រមោលផងដែរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ  បានចុះដល់កន្លែងកើតហេតុភ្លាមៗក៏ធ្វេីការវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើកគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់ ។ រីឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

IMG-20150817-WA0030

IMG-20150817-WA0027

IMG-20150817-WA0031

IMG-20150817-WA0032

IMG-20150817-WA0029

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print