បន្ទាយមានជ័យ៖ ជនសង្ស័យមុខសញ្ញាវាយប្លន់ម្នាក់ ត្រូវកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យធ្វើការស្រាវជ្រាវ និងអនុវត្តតាមដីការរបស់ តុលាការ ឈានទៅដល់ឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥នៅក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី ភឿង ម៉ាន់សិង្ហនាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានអោយដឹងថាជនសង្ស័យត្រូវចោទរូបនេះ មានឈ្មោះ អ៊ុន ភារុណ អាយុ ២០ឆ្នាំមុខរបរមិនពិត រស់ភូមិ-សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ្ឌ ត្រូវបានតុលាការចេញដីកាបង្គាប់អោយចាប់ខ្លួន ក្រោមបទចោទប្រកាន់ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិព្រៃប្ញស្សី សង្កាត់ព្រះពន្លា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៥ កន្លងទៅ។
លោកបន្តថា ក្រោយទទួល បានដីកាពីតុលាការ និងមានបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការខេត្តបន្ទាយមានជ័យ កម្លាំងរបស់លោក បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើបានតែម្តង បច្ចុប្បន្ននេះជនរួបនេះបានរៀបចំ សំណុំឯកសា បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ វណ្ណា