កូនចៅមេព្រៃយកដែកបន្លាស្ទាក់អោយគោយន្តឈប់បង់លុយក្រឡាប់របួសមនុស្សម្នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ មនុស្សម្នាក់បានរងរបួសជាទងន់បន្ទាប់ ពីកូនចៅអស់លោកខាងមេព្រៃយកដែកបន្លាដាក់ដើម្បីស្ទាក់អោយគោយន្តឈប់បង់លុយរហូយក្រឡាប់គោយន្តទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង17,30នាទីថ្ងៃទី04ខែកុម្ភះ ឆ្នាំ2017ត្រង់ចំណុចចន្លោះគឡូម៉ែតលេខ76,77ទល់មុខរដ្ឋបាលព្រៃឈើត្រពាំងជោស្ថិតនៅភូមផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។អ្នកបើកបរគោយន្តឈ្មោះប៊ុន លីមភេទប្រុសអាយុ22ឆ្នាំមានទីលំនៅភូមិចំបក់ធំ ឃំុប្រាំបីមំុ ស្រកថ្ពង ខេត្តកំពង់ស្ពីបណ្ដាលអោយរងរបួស ។

លោកវរសេនីយ៍ត្រីប៑ុតប៑ុនធឿនអធិការនគរបាលស្រុកឱរ៉ាល់បានបករាប់អោយដឹងថា មានករណីក្រឡាប់គោយន្ត1គ្រឿងបណ្ដាលអោយអ្នកបើកបរគោយន្តឈ្មោះប៊ុន លីមភេទប្រុសអាយុ22ឆ្នាំមានទីលំនៅភូមិចំបក់ធំ ឃំុប្រាំបីមំុ ស្រុកថ្ពង ខេត្តកំពង់ស្ពីបណ្ដាលអោយរងរបួសធ្ងន់ ។

តាមការស្រាវជ្រាវ មូលហេតុបណ្តាលមកពីអ្នកប្រចាំការនៅសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងជោឈ្មោះហុឹម សារី ភេទប្រុស អាយុ
៣៥ឆ្នាំ  មានមុខរបរជាយោធា  បានធ្វើសកម្មភាពយកដែកបន្លាដាក់រាំងឃាត់គោយន្តខាងលើអោយចូលបង់លុយទើប បណ្ដាលអោយអ្នកបើកបរគោយន្ត
បាត់បង់ស្មារតី  ហើយរេចង្កូតក្រឡាប់តែម្ដង (រមួល ក គោយន្ត)។

ក្រោយកើតហេតុអ្នករបួសត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរដោយឡែកវត្ថុតាងសមត្ថកិច្ចរក្សាទុកដើម្វីអោយម្ចាស់ចូលខ្លួនមកយកនៅពេលក្រោយ។

គួរបញ្ជាក់ថាមេព្រៃនៅសង្កាត់ត្រពាំងជោរតែងតែធ្វើសកម្មភាពបែបនេះដាក់ប្រជាពលរដ្ឋដែលដឹកផលនិងអនុផលព្តៃឈើដើម្បីអោយចូលមកបង់លុយនៅកន្លែងខ្លួនតែលើកនេះបណ្តាលអោយក្រឡាប់គោយន្តរបួសតែម្តង។

មានការលើកឡើងថាបើសិនជាឈ្មួញដឹកឈើធំៗដែលបានទាក់ទងហើយជាមុនអស់លោកទាំងនោះមិនរវល់អើពើឡើយចង់ឡានដឹកឈើរត់មួយថ្ងៃប៉ុន្មានជើងក៏ដោយ។សព្វថ្ងៃនេះមានឡានទួរីសដឹកឈើធ្នង់និងឈើម្រេញរត់មិនតិចគ្រឿងនោះទេឆ្លងកាត់សង្លាត់រដ្ឋបាលព្រៃឈើត្រពាំងជោរហើយទៅដល់សង្កាត់រដ្ឋបាលព្រៃឈើថ្ពងទៀតផងតែអស់លោកមេព្រៃមើលមិនដែលឃើញនិងធ្វើសកម្មភាពដាក់បន្ទះដែកបន្លាស្ទាក់ឃាត់ម្តងណាឡើយ។ការដែលអស់លោកមេព្រៃសំងំស្ងៀមបែបនេះត្រូវបានសង្ស័យថាឈ្មួញធំៗបានបង់លុយរួចជាស្រេចអស់ហើយទៅអស់លោកមេព្រៃនៅតំបន់នោះ។

មជ្ឈដ្ឋានមហាជមបានរិះគន់និងលើកឡើងថា
សូមលោកនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺក៏ដូចជាលោកឈៀងតុលាចាត់វិធានការរដ្ឋបាលចំពោះមន្ត្រីក្រោមឱវាទខ្លះផងកុំធ្វលបាបបានតែប្រជាពលរដ្ឋតូចតាចរីឯឈ្មួញធំៗចាប់ដៃរាប់លុយនោះវាមិនសមទេ៕ សេនាស័ក្តិ

...

IMG_0977 IMG_0978

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print