ប៉ោយប៉ែត ៖ លោកអភិបាលក្រុងប៉ោយប៉ែតង៉ោ ម៉េងជ្រួនបានមានប្រសាសន៏ក្នុងបទសម្ភាស់ថាៈការកាត់បន្ថយនៃការលក់សំបុត្រនេះគីជាការល្អប្រសើរណាស់ ដោយសារ តែយើងរួមចំណែកជួយកាត់បន្ថយភាពក្រីក្រជូនបងប្អូនប្រជាពលរដ្ឋ។
លោកថា បើយើងធ្វើការប្រៀបធៀបទៅនិងប្រចាំថ្ងៃប្រជាពលរដ្ឋយើងដែលចូលរកស៊ីក្នុងផ្សាររោងក្លឿ (ប្រទេសថៃ)មួយដងគាត់ទិញសំបុត្រ១០បាត(ប្រាក់ថៃ) ដែលពួកគាត់មានការចាំបាច់ពិសេសកម្មករអួសរទេះដែលគាត់ស៊ីឈ្នួលដឹកទំនិញចេញចូលក្នុងផ្សាររោងក្លឿ(ថៃ)មកកម្ពុជាតាមច្រកទ្វារអន្តជាតិប៉ោយប៉ែត បើគាត់ចូលបីដងគាត់ស្នើរ៣០បាត(ប្រាក់ថៃ)នេះជាបញ្ហាមួយដែលជួបការលំបាក។ ប៉ុន្តែក្រោយពីយើងបានលុបបំបាត់មិនឧ្យប្រជា ពលរដ្ឋក៏ដូចអាជីវក ទិញសំបុត្រនេះបានរួមចំណែកក្នុងការកាត់បន្ថយលំបាកបងប្អូនប្រជាពលរដ្ឋនឹងបន្ថយភាពក្រីក្រជួនប្រជាពលរដ្ឋរបស់យើង ហើយបើយើងមានកាប្រៀបធៀបទៅនិងបច្ចប្បននេះប្រជាពលរដ្ឋយើងដែលចេញចូលក្នុងផ្សាររោងក្លឿ តាមរយៈនៃកាហែកសំបុត្រមិនយកប្រាក់ក្នុងមួយថ្ងៃជាមធ្យមយើងហែកសំបុត្រចន្លោះពី១៥០ទៅ១៨០ក្បាល បើយើងគណនាទូរលេខក្នុងមួយក្បាលមាន១០០សន្លឹក បើ១៥០ក្បាលវាស្មើរ១ម៉ឺន៥ពាន់សន្លឹក តែបើយើងយក១ម៉ឺន៥ពាន់សន្លឹកយកមកទិញចូលក្នុងមួយដង១០បាតស្មើរ១សែន៥ម៉ឺនបាតក្នុងមួយថ្ងៃ បើប្រជាពលរដ្ឋចួលទៅដល់១៨០ក្បាលស្មើរនឹង១ម៉ឺន៨ ពាន់សន្លឹក ដូច្នេះប្រជាពលរដ្ឋ ចំណាយទៅលើការទិញសំបុត្រ១សែន៨ម៉ឺនបាតក្នុង១ថ្ងៃ?
លោកបញ្ជាក់ថា អ្វីដែលជាចំណុចល្អ ក្នុងនាមអាជ្ងាធរបានរួមចំណែកកាត់បន្ថយជូនប្រជាពលរដ្ឋយើងក្នុង១ថ្ងៃពី១សែន៥ម៉ឺនទៅ១សែន៨ម៉ឺនបាត ។ លោកថាយើងចំណាយក្នុង១ថ្ងៃផលិតសំបុត្រតែ៥ពាន់បាត តែយើងកាត់បន្ថយបងប្អូនអាជីករ ពាណិជ្ជករ កម្មករបានរហូត ដល់១សែន៥ម៉ឺនបាតទៅ១សែ៨ម៉ឺនបាតក្នុងមួយថ្ងៃ ដែលអាជ្ងាធរក្រុងអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋភិបាល ដើម្បីកាត់បន្ថ័យនៃបញ្ហាលក់សំបុត្រទាំងអស់នេះ ៕ វណ្ណា