បុរសម្នាក់រងរបួសបាក់ជើងដោយសាររថយន្តបាឡែនបើកបុកពេលកំបុងជិះម៉ូតូបត់ឆ្លងថ្នល់

ចែករំលែក៖

ខេត្តសៀមរាប ៖ បុរសម្នាក់ជិះម៉ូតូឆ្លងថ្នល់មិនមើលឈ្វេងស្ដាំត្រូវបានរថយន្តបាឡែនបុកពេញទំហឹងបណ្តាលឱ្យដួលបាក់ជើងស្តាំ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ០៦ មុខសាលាឃុំស្រណាល ក្នុងភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

តាមប្រភពពត័មានពីលោកវរសេនីយ៍ត្រី ជី បេងជន អធិការនគរបាលស្តីទីស្រុកក្រឡាញ់បានឱ្យដឹងថា ករណីគ្រោះថ្នាក់ខាងលើនេះ បណ្ដាលមកពីជនរងគ្រោះបត់ម៉ូតូមិនបានប្រុងប្រយ័ត្ន ក៏ត្រូវរថយន្ដបុកបណ្ដាលឱ្យរងរបួសបាក់ជើងស្តាំ(ធ្ងន់ធ្ងរ)ជន រងគ្រោះមាន ឈ្មោះ រឿត កែវ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិព្រៃគាប ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាបបានបើកម៉ូតូម៉ាក់ ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតនៅឆ្នាំ២០០៨ ពាក់ស្លាកលេខបន្ទាយមានជ័យ 1B:0169 ចំណែករថយន្ត ម៉ាក កាមរីបាឡែន ពណ៌ពងមាន់ ពាក់ស្លាកលេខភ្នំពេញ 2Y:0029 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។

បន្ទាប់ពីសមត្ថកិច្ចនគរបាលស្រុកធ្វើការវាស់វែងរួចបានយករថយន្ត និងម៉ូតូ មករក្សាទុកនៅអធិការនគរបាលស្រុកក្រឡាញ់ រង់ចាំភាគីទាំងសងខាងចូលខ្លួនមកធ្វើការដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕ប៊ុន រិទ្ធី

IMG_0978 IMG_0979 IMG_0980 IMG_0981 IMG_0982 IMG_0983

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print