ខឹងប្រពន្ធមិនអោយផឹកស៊ី និងដេីរលេងយប់ សម្រេចចិត្តចងកស្លាប់ខ្លួនចោលប្រពន្ធ និងកូនអាយុ បាន៧ខែ

ចែករំលែក៖

ភ្នំពេញ ៖ បុរសចិត្តខ្លាំងខឹងប្រពន្ធមិនអោយផឹកស៊ីនិងដេីរលេងយប់ សម្រេចចិត្តចងកស្លាប់ខ្លួនចោលប្រពន្ធ និងកូនដែលទេីបតែមានអាយុបាន៧ខែ។

ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង ១ និង ៣៥ នាទីរសៀលថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

ជនរងគ្រោះមានឈ្មោះ ទី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលកន្លែងកេីតហេតុខាងលេី ហេីយមានស្រុកកំណេីតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

បេីតាមការបញ្ជាក់ពីស្ដ្រីជាប្រពន្ធឈ្មោះ ស្រី ម៉ៅ ភេទស្រី អាយុ ២៨ ឆ្នាំ មានកូនម្នាក់អាយុ៧ខែនៅក្នុងបន្ទុកមុខរបរនៅផ្ទះ ស្នាក់នៅជាមួយគ្នាហេីយមានស្រុកកំណេីតនៅភូមិកំពង់ខ្លុង ឃុំរក្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំបានប្រាប់អោយ ដឹងថាមុនពេលកេីតហេតុពួកបានឈ្លោះប្រកែកគ្នាដោយគាត់ហាមឃាត់មិនអោយផឹកស៊ីនិងដេីរលេងយប់ ខ្លាចក្រែងមានរឿង។

បន្ទាប់ពីប្រកែកគ្នារួចមកគាត់បានយកកូនទៅលេង នៅបន្ទប់អ្នកជិតខាង មិនបានប៉ុន្មានម៉ោងផងស្រាប់តែមានក្មេងរត់មកប្រាប់ថាប្ដីរបស់គាត់បានចងកស្លាប់បាត់ទៅហេីយភ្លាមនោះបង្កអោយមានការភ្ញាក់ដល់អ្នកជិតខាង និងសមត្ថកិច្ច។ មកពិនិត្យនិងធ្វេីកោសល្យវិច្ឆ័យរួចមកខាងសមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ជនរងគ្រោះពិតស្លាប់ដោយសារកាចងកពិតប្រាដក មែន បន្ទាប់មកខាងសម្ថកិច្ចបានធ្វេីលិខិតប្រគល់អោយក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖ភារ៉ា ដង្កោ

...

IMG_0984 IMG_0985 IMG_0986 IMG_0987 IMG_0988

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print