ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីការព្យាករណ៍ស្ថានភាពអាកាសធាតុ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន។
យោងតាមសេចក្ដីជូនដំណឹងបានបញ្ជាក់ថា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថានភាពសីតុណ្ហភាពចុះត្រជាក់ខ្លាំងទៅលើបណ្តារាជធានី-ខេត្តមួយចំនួនដូចជា ៖ រាជធានីភ្នំពេញ , ខេត្តឧត្តរមានជ័យ , បន្ទាយមានជ័យ , សៀមរាប , បាត់ដំបង , ប៉ៃលិន , កំពង់ស្ពឺ , តាកែវ , កោះកុង , កំពង់ឆ្នាំង , កំពង់ធំ , រតនគិរី , និងខេត្តមណ្ឌលគិរី ។
គួរបញ្ជាក់ថា សីតុណ្ហអប្បបរមា នឹងចុះថយមកនៅក្នុងរង្វង់ពី17-19អង្សាសេ ។ ព្យាករណ៍អាកាសធាតុចាប់ពី ថ្ងៃទី០៧-១៣ ខែកុម្ភៈ ឆ្នាំ ២០១៧ ។
សេចក្តីជូនដំណឹងរបស់ក្រសួង ក៏បានឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ដោយសារអាកាសធាតុ ចុះត្រជាក់ខ្លាំងនៅតាមតបន់ដូចខាងលើនេះ ។
ការចេញផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ៕ ជាយក្រុង