ភ្នំពេញ៖ ស្នូរគ្រាប់កាំភ្លើងយ៉ាងតិចបីគ្រាប់បានលាន់ឮមុខការដ្ឋានសំណង់បឹងកក់ បង្កឡើងដោយអ្នកទទួលខុសត្រូវគ្រប់គ្រងទីតាំងសំណង់បឹងកក់ ខណះគាត់ទទួលទានគ្រឿងស្រវឹង។ ប្រភពគួរអោយជឿទុកចិត្តអះអាងថា៖ ជនបង្កនជាក្មួយលោកស្រីជឹង សុភាព ហៅយាយភូ និងធ្លាប់ប្រព្រឹត្តអំពើបែបនេះដោយញឹកញាប់។ ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខការដ្ឋានសំណង់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ករណីនេះបុគ្គលិកសន្តិសុខឯកជនរងនូវការគំរាមនិងវាយតប់យ៉ាងចាស់ដៃ ជាមួយនិងការបាញ់ចំនួនពីរគ្រាប់ប្រលោះជើង និងមួយគ្រាប់ទៀតនៅខាងក្នុងការដ្ឋាន។ សាក្សីអះអាងថា៖ ការបាញ់នេះដោយសារខាងបុគ្គលិកសន្តិសុខឯកជនមិនអនុញាតិអោយជនសង្ស័យបង្កហេតុនោះចូលទៅកាន់ទីតាំងតំបន់ហាមឃាត់ក្នុងភារកិច្ចកំពុងបំពេញការងារ តែជនបង្កជាក្មួយយាយភូ ដែលមានឥទ្ធិពលធ្លាប់បាញ់បោះសេរីបានខឹងសម្បារក៏ដកកាំភ្លើងខ្លីម៉ាកឡុកបាញ់តែម្តង ដើម្បីបង្ហាញពីឥទ្ធិពលតំបន់បឹងកក់មានតែខ្លួន មិនហ៊ានអ្នកមករារាំងជាដាច់ខាត។ ក្រោយកើតហេតុជនរងគ្រោះ របួសត្រង់ច្រមុះ និងស្នាមធាត់ដើមទ្រូង ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដូនពេញយកទៅធ្វើការសាកសួរ ដោយឡែកជនបង្កជិះរថយន្តម៉ាកMazdaពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2Z-3578ជាក្មួយយាយភូ ឈ្មោះ(ទី)មានគ្នា៤នាក់ជាមួយនិងកាំភ្លើងគ្រប់ដៃបានបើកឡានគេចខ្លួនពីកន្លែងកើតហេតុ។
កម្មករសំណង់ ប្រជាពលរដ្ឋ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ទទួលស្គាល់ថាបុគ្គលដ៏មានឥទ្ធិពលឈ្មោះ(ទី)ជាក្មួយយាយភូនេះជាជនបាញ់បោះសេរី ពិសេសទទួលទានគ្រឿងស្រវឹង៕
ដោយ៖ ស ដារា