នគរបាលស្រុកគងពិសី ឃាត់ខ្លួនប្តីប្រពន្ឋលក់ថ្នាំញៀនថកហូតវត្ថុតាងមួយចំនួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាជួញដូរថ្នាំញៀន២នាក់ប្តីប្រពន្ឋត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយពួកកគេធ្វើសកម្មភាពជួញដូរដោយដកហូតបននវតហថុតាងម្សៅក្រាមសថ្លាសង្ស័យថ្នាំញៀនបានមួយចំនួនធំនិងបានកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋានចាត់ការបន្ត។

លោកវរសេនីយ៍ត្រីទុយថេនអធិការរងនគរបាលស្រុកគងពិសីបានប្រាប់នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ថា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈបញ្ជាការឯកភាពស្រុក កម្លាំងអធិកាដ្ឋានស្រុក សហកាជាមួយកម្លាំងប៉ុស្តិ៍ឃុំមហាឫស្សី បានបង្រ្កាបមុខសញ្ញាចែកចាយគ្រឿងញៀនចំនួន២នាក់ ៖
១.ឈ្មោះ រិត ហុង ភេទប្រុស អាយុ៣២ឆ្នាំ
២.ឈ្មោះ ចក់ តឿ ភេទ ស្រីអាយុ៣១ឆ្នាំជាប្តីប្រពន្ធនៅចំណុចភូមិអង្គរោង ឃុំមហាឫស្សី ស្រយកគងពិសីខេត្តកំពង់ស្ពឺ។ លោក អធិការរងបន្តថាក្នុងការបង្ក្រាបនេះសមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៌ស២១កញ្ចប់ ។

ក្រោយឃាត់ខ្លួនសមត្ថក្ច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនីតិវិធី៕សេនាស័ក្តិ

...

IMG-20170206-WA0007 IMG-20170206-WA0006

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print