នារីវ័យក្មេងម្នាក់​​​​ បេីករថយន្ដបុកគូទរថយន្ដសិនទ្រីពីក្រោយបណ្ដាលអោយរងរបួសម្នាក់

ចែករំលែក៖

ភ្នំពេញ:នារីវ័យក្មេងម្នាក់បានបើករថយន្តសេរីទំនើបជ្រុលទៅបុកនិងគូទរថយន្តដឹកសំរាមដែលឈប់ប្រមូលសំរាមពីក្រោយពេញទំហឹងបណ្តាលអោយរថយន្តបង្ករងការខូចខាតផ្នែកខាងមុខទាំងស្រុង ព្រមទាំងបណ្ដាលអោយកម្មករប្រមូលសំរាមម្នាក់រងរបួសផងដែរ។

ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១២និង៤០នាទីយប់ រំលងអាធ្រាត្រឈានចូល ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ទល់មុខនិងផ្សារទំនើបអ៊ីអន ផ្លូវសុធារស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

បេីតាមប្រភពពត៌មានពីកម្មករសិនទ្រី ពីកន្លែងកេីតហេតុបានអោយដឹងថា ពួកគាត់មានគ្នា៤នាក់ ដោយកំពុងតែនាំគ្នារុញរទេះសំរាមមួយដែលមានសំរាមនៅក្នុងនោះពេញ ហើយគោលបំណងយកទៅចាក់ចូលក្នុងរថយន្តដឹកសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រីពណ៌លឿងមួយ ដែលឈប់ស្ងៀមចាំដឹកសំរាម ក្នុងទិសដៅពីជើងទៅត្បូង ខណៈនោះក៍ស្រាប់តែមាននារីវ័យក្មេងម្នាក់អាយុប្រហែល២០ជាង បានបើករថយន្តសេរីទំនើបម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AA-3080 បានធ្វើដំនើរតាមផ្លូវ សុធារសក្នុងទិសដៅពីជើងទៅត្បូង ស្របទិសគ្នា ក្នុងល្បឿនលឿន បានជ្រុលទៅបុកនិងរថយន្តដឹកសំរាមពីក្រោយពេញទំហឹងលាន់ដូចរន្ទះ បណ្ដាលឲ្យអោយកម្មករស៊ីនទ្រីម្នាក់ដែលកំពុងប្រមូលសំរាមររងរបួសជើងខាងស្ដាំនិងចង្កេះ ត្រូវបានគ្នីគ្នាដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត្រ ចំនែករថយន្តរងកាខូចខាតផ្នែកខាងក្រោយបន្តិវបន្តួចព្រមទាំងខូចខាតរទេះសំរាមមួយ ។ ដោយឡែកខាងរថយន្តបង្កររងកាខូចខាតច្ទេចផ្នែកខាងមុខទាំងស្រុងព្រមទាំងផ្ទុះពោងសុវត្ថិភាពទាំងពីរ ហើយភ្លាមៗនោះអ្នកបើករថយន្តបង្ករត្រូវគី្នគ្នាបានយករថយន្តមួយគ្រឿងទៀតមករំដោះទៅបាត់ ។

ក្រោយពេលកើតហេតុ ស្រាប់តែមានតំណាងខាងរថយន្តបង្ករបានចេញមុខមកធ្វើការដោះស្រាយជាមួយខាងរថយន្តស៊ីនទ្រី  ដោយមិនរំខានដល់សមត្ថកិច្ច ខាងរថយន្តបង្ករសុខចិត្តចេញថ្លៃព្យាបាលរបួសនិងសងថ្លៃការខូចខាតអោយខាងរថយន្តរងគ្រោះ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកេីតហេតុតែម្ដង៕ ដោយ៖ ភារ៉ា  ដង្កោ

...

nkd3 (4) nkd3 (3) nkd3 (2) nkd3 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print