ក្រោយពេលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីពេលកន្លងមកថ្មីៗបានប្រកាសដកតំណែងអគ្គនាយក ភ្នាក់ងារចារកម្មរួចមកនៅក្នុងជួររដ្ឋាភិបាលកូរ៉េខាងជើងកំពុងប្រឈមនឹងការបែក បាក់ជាទ្រង់ទ្រាយធំ។
នេះជាព័ត៌មានស្ថិតនៅក្នុងរបាយការណ៍របស់មជ្ឈមណ្ឌលសន្តិសុខជាតិ កូរ៉េ ខាងត្បូងបានប្រកាសជាសាធារណៈ។ កាលពីសប្តាហ៍កន្លងមកមេដឹកនាំ គីម ជុងអ៊ុន បានដកតំណែងរដ្ឋមន្ត្រីសន្តិសុខជាតិ លោក Kim Won Hong ដោយចោទប្រកាន់ពីបទប្រើប្រាស់
អំណាចខុសច្បាប់។ នេះជាករណីថ្មីបំផុតដែលមន្ត្រីជាន់ខ្ពស់ ត្រូវបានដកតំណែង។
ការដកតំណែងមន្ត្រីជាន់ខ្ពស់គឺជា សញ្ញាបង្ហាញយ៉ាងច្បាស់ថា កូរ៉េខាងជើងកំពុងតែបែកបាក់ផ្ទៃក្នុងយ៉ាងខ្លាំង ហើយ មេដឹកនាំ មិនទុកចិត្តទៅលើមន្ត្រីរបស់ខ្លួនទៀតឡើយ សូម្បីតែមន្ត្រីជាន់ខ្ពស់ដែល ធ្លាប់ជួយជ្រោមជ្រែងពេលលោក គីម ជុង អ៊ុន ចូលកាន់អំណាចនោះក៏ដោយ។
សកម្មភាពខាងលើនេះបានធ្វើឲ្យមន្ត្រីជាន់ខ្ពស់មួយចំនួនធំនៅក្នុងក្រសួងការ បរទេស ពិសេសមន្ត្រីដែលកាន់ការងារទូតនៅក្រៅប្រទេស គឺមិហ៊ានចូលស្រុកទៀត ឡើយ ហើយមានមួយចំនួន ដែលមាន ប្រពន្ធកូននៅក្រៅប្រទេសស្រាប់គឺសុំ ភៀសខ្លួននយោបាយមិនចូលកូរ៉េខាង ជើងឡើយ នៅសល់តែមន្ត្រីដែលមានបង ប្អូន ប្រពន្ធកូននៅក្នុងស្រុកទើបមិនហ៊ាន រត់ចោលខ្លាចសាច់ញាត្តត្រូវទទួលទោសជំនួស៕ ម៉ែវ សាធី