ស្ត្រីម្នាក់រងរបួសធ្ងន់ ក្រោយរថយន្ដធន់ធំបុកពីក្រោយ បណ្ដាលអោយបាក់ភ្លៅឆ្វេង និងដៃខាងឆ្វេង

ចែករំលែក៖

ភ្នំពេញ ៖  ស្ត្រីម្នាក់រងរបួសធ្ងន់ ក្រោយរថយន្ដធន់ធំបុកពីក្រោយ បណ្ដាលអោយបាក់ភ្លៅឆ្វេង និងដៃខាងឆ្វេង។ ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង ៤ និង ១៥ នាទីថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ៣៧១ ស្ថិតនៅក្នុងភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ជនរងគ្រោះមានឈ្មោះ រស់ ថាវី ភេទស្រី អាយុ ៤៧ឆ្នាំ មានមុខរបរជាចង់ភៅ ស្នាក់នៅចំការដូង ខណ្ឌដង្កោ។ បេីតាមប្រភពពីកូនស្រីជនរងគ្រោះ បានអោយដឹងថាម្ដាយរបស់ខ្លួនចេញពីផ្ទះជិះម៉ូតូម៉ាក Today ពណ៌ស្លាទំ ពុំមានស្លាកលេខដេីម្បីទៅធ្វេីការ លុះមិនបានប៉ុន្មានម៉ោងផងស្រាប់តែមានគេតេប្រាប់ថាម្ដាយខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្ដម៉ាក ហីណូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-2060 ដោយដឹកដីចេញមកពីកោះពេជ្រ បេីកបុកពីក្រោយ។

ក្រោយពេលកេីតហេតុស្ដ្រីរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យសួគ៌គា។ ចំណែករថយន្ដរួមជាមួយនិងម៉ូតូជ រងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅ ចរាចរក្រុងដេីម្បីដោះស្រាយគ្នាជាក្រោយ៕ ដោយ៖ភារ៉ា ដង្កោ

...

IMG_1019 IMG_1020 IMG_1021 IMG_1022 IMG_1023

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print