ប៉ូលិសសហរដ្ឋអូស្ត្រាលី AFP ទើបតែបានស្ទាក់ចាប់ការជួញដូរគ្រឿងញៀន ទ្រង់ទ្រាយធំផុតមិនធ្លាប់មាននៅក្នុងប្រទេស នេះដោយបានរឹបអូសកូកាអុីនបានរហូត ដល់ ១,៤តោន។
ប៉ូលិសអូស្ត្រាលីបានឲ្យដឹងថា ក្រៅពី គ្រឿងញៀន១,៤តោន មានតម្លៃដល់ទៅ ៣១២លានដុល្លារ នៅចាប់បានជន សង្ស័យ៦នាក់ផងដែរ នៅលើនាវាទេស ចរណ៍ស្ថិតនៅសមុទ្ររដ្ឋ New South Wales។
នាវាទេសចរណ៍ខាងលើបានចាក ចេញពីប្រទេសញូវហ្សេលែន កាលពីខែ មុន ហើយចូលទៅកៀកនាវាមួយនៅ កណ្តាលសមុទ្រ ប៉ាសុីហ្វិកដើម្បីទទួល យកគ្រឿងញៀនរួចបញ្ជូនទៅកាន់ប្រទេសអូស្ត្រាលី។ ការឈានដល់ចាប់បានគ្រឿងញៀនទ្រង់ទ្រាយធំខាងលើ ក្រោយពេល ក្រុមប៉ូលិសស្រាវជ្រាវ និងតាមដានអស់ រយៈពេលជាង២ឆ្នាំ ទៅលើបណ្តាញជូញ ដូរគ្រឿងញៀន។
នៅពេលនេះប៉ូលិសក៏បានបើកការស្រាវជ្រាវដើម្បីឈានដល់ការចាប់ខ្លួនជនសង្ស័យបន្ថែមទៀតដែលពាក់ព័ន្ធ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោកស្រីMichael Keenan បានបញ្ជាក់ថា នេះជាករណីរឹប អូសគ្រឿងញៀនធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអូស្ត្រាលី។ ការចាប់បាននោះអាចជួយទប់ស្កាត់បានគ្រឿងញៀនជា ច្រើនចែកចាយនៅក្នុងទីផ្សារគ្រឿងញៀនក្នុងប្រទេសនេះ។
ក្នុងចំណោមជនសង្ស័យ៦នាក់ដែលបានចាប់ខ្លួនគឺមានជនជាតិអូស្ត្រាលី៤ នាក់ ជនជាតិញូវហ្សេលែនម្នាក់ និងម្នាក់ទៀតមានពីសញ្ជាតិពីរគឺហ្វីជី និងស្វិស។ ក្រុមជនជួញដូរគ្រឿងញៀនខាងលើអាចនឹងត្រូវជាប់ពន្ធនាគាអស់មួយជីវិត៕ ម៉ែវ សាធី