AS Roma សំពង Fiorentina 4-0 ដើម្បីដាក់សំពាធបន្ថែមលើក្រុមសេះបង្កង់ Juventus

ចែករំលែក៖

ក្លិបAS Roma បានយកឈ្នះលើក្រុម Fiorentina យ៉ាងចាស់ដៃក្នុងលទ្ធផល 4-0 នៅក្នុងក្របខ័ណ្ឌអុីតាលី Serie A ដើម្បី ដាក់សម្ពាធបន្ថែមលើក្រុមខ្លាំងសេះបង្កង់ Juventus ដែលកំពុងឈរកំពូលតារាង។

ខ្សែប្រយុទ្ធ Edin Dzekoរកបាន២គ្រាប់ ខណៈដែលកីឡាករ Federico Fazioនិង Radja Nainggolanរកបានម្នាក់មួយគ្រាប់ ជួយក្រុមម្ចាស់ផ្ទះ AS Roma ទទួលបាន៣ពិន្ទុបន្ថែមទៀតតាមពីក្រោយក្រុមJuventus តែ៤ពិន្ទុតែប៉ុណ្ណោះ ។

ជ័យជម្នះនេះក៏បានធ្វើឲ្យក្លិប Roma បំបែកកំណត់ត្រាថ្មីមួយទៀតគឺឈ្នះក្នុងទឹក ដីរបស់ខ្លួនចំនួន១៤ប្រកួតជាប់គ្នានៅក្របខ័ណ្ឌអុីតាលីSerie A ៕ ណារាជ

...

sarim (4) sarim (3) sarim (1) sarim (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print