ប្រាក់ចំណូលនិងចំណាយរបស់គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាឆ្នាំ២០១៦អស់ជាង១៥ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការជាតិស្ប៉េ ស្យាល់អូឡាំពិកកម្ពុជាបានធ្វើមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៦ និងលើកទិសដៅសម្រាប់អនុវត្ត បន្តឆ្នាំ២០១៧កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដោយបានបង្ហាញនូវ របាយការណ៍ប្រចាំឆ្នាំ២០១៦ថា ថវិកា ចំណូលបានមកពីដៃគូឧបត្ថម្ភមានជាង១៥ម៉ឺនដុល្លារនោះត្រូវចំណាយទៅវិញអស់ជាង១៥ម៉ឺនដុល្លារវិញដែរ ។

លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈ កម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរាយការណ៍ជូនមហាសន្និបាតឲ្យដឹងថា រយៈពេលពេញមួយឆ្នាំ២០១៦កន្លង ទៅក្រៅពីការចូលរួមប្រកួតជាលក្ខណៈ អន្តរជាតិ និងការប្រកួតក្នុងប្រទេសនោះ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានបើកវគ្គសិក្សាផ្នែកអប់រំ និងផ្សព្វផ្សាយសុខភាពដល់ជនខ្សោយសតិបញ្ញា នៅតាមរាជធានី-ខេត្តនានាទូទាំងប្រទេស។ លោកបានបន្តថា ក្នុងនោះមានមន្ត្រីចូល រួមវគ្គសិក្សាភាពជាអ្នកដឹកនាំចលនាស្ប៉េស្យាល់អូឡាំពិកក្នុងតំបន់អាស៊ីនៅទីក្រុងសៀងហៃ និងបានបញ្ជូនវេជ្ជបណ្ឌិតផ្នែក Fun Fitness ២នាក់ទៅចូលរួមវគ្គបណ្ដុះ បណ្ដាលនៅប្រទេសសិង្ហបុរី ព្រមទាំងបានបញ្ជូនគ្រូបង្វឹកបាល់បោះម្នាក់ទៅចូលរួម វគ្គបាល់បោះនៅប្រទេសសិង្ហបុរីផងដែរ ។

លោក មាស សារិន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាមានប្រសាសន៍ថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបាន បង្កើតឡើងតាំងពីឆ្នាំ២០០៥មកម្លេ៉ះ។ អង្គ ការសង្គមមួយនេះបានធ្វើការងារផ្នែក ចលនាកីឡាសម្រាប់ជនពិការខ្សោយសតិបញ្ញាដើម្បីលើកកម្ពស់និងផ្ដល់ឱកាសឲ្យពួកគាត់បានចូលរួមក្នុងសកម្មភាពសង្គមដោយគ្មានការរើសអើង ។

លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្កមកិច្ច អតីតយុទ្ធជន និងយុវ នីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិ ការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាមានប្រសាសន៍ថា ស្ប៉េស្យាល់អូឡាំពិកកម្ពុជាទទួលបន្ទុកធ្វើការអភិវឌ្ឍជនពិការខ្សោយសតិបញ្ញាឲ្យទទួលបានសិទ្ធិពេញលេញ ក្នុងការចូលរួមសកម្មភាពក្នុងសង្គមតាម រយៈវិស័យកីឡា ។

លោកបានបន្តថា ការចូលរួមបែបនេះធ្វើឲ្យពួកគាត់ទទួលបាននូវសុខុមាលភាព និងភាពក្លាហាន មានបញ្ញាស្មារតីរឹងមាំ សីលធម៌ថ្លៃថ្នូរ និងភាពរួសរាយរាក់ទាក់ពីសំណាក់អាណាព្យាបាល និងកីឡាករកីឡា ការិនីដទៃទៀតឈានទៅលុបបំបាតការ រើសអើងក្នុងសង្គម ។

ដោយឡែកលោក ចាប រតនា ជាអគ្គ ហេរញ្ញិកគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានបញ្ជាក់ថា ថវិកាចំណូល ជាង១៥ម៉ឺនដុល្លារក្នុងឆ្នាំ២០១៦កន្លងទៅ ត្រូវចំណាយទៅវិញអស់ជាង១៥ម៉ឺនដុល្លារ ដែរ ដូច្នេះថវិកាសមតុលនៅសល់តែចំនួន៣៣០ដុល្លារប៉ុណ្ណោះ ៕ សារីម

...

sarim (1) sarim (4) sarim (3) sarim (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print