(មានវីដេអូ) ប៉ូលិសក្រសួងចាប់ប៉ូលិសអន្តោប្រវេសន៍ខេត្តម្នាក់ ជាមេខ្លោងជួញដូរថ្នាំជួញដូរញៀនប្រភេទ (WY)ជាង២ម៉ឺនគ្រាប់

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ មន្ទីរប្រឆាំងគ្រឿងញៀនក្រសួង មហាផ្ទៃសហការជាមួយនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត ដោយ មានការសម្របសម្រួលពីលោកជា ពេជ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ចុះបង្ក្រាបមេខ្លោងជួញដូរគ្រឿង ញៀន ជាមន្ត្រីប៉ូលិសអន្តោប្រវេសន៍ខេត្តម្នាក់ រក ឃើញគ្រឿងញៀន(WY)ចំនួន១២សុង សមត្ថកិច្ចបង្ក្រាបបានកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០១៧ចំណុចស្រែសំគង់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្រែពោធិ សង្កាត់ស្រះឬស្សី /ក្រុង ខេត្តស្ទឹងត្រែង។

លោកចែម ផាណិត នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឱ្យដឹងថាក្នុងការបង្ក្រាបជនសង្ស័យខាងលើ ដោយមានការសហការគ្នាជាមួយនគបាលប្រឆាំងគ្រឿងញៀនក្រសួងនឹងក្រោមការដឹកនាំផ្ទាល់ពីរលោកព្រះរាជអាជ្ញា អមសាលាតំបូងខេត្តទើបឈានដល់ចាប់ខ្លួនជនសង្ស័យឈ្មោះឯម សុផលភេទប្រុស អាយុ៤៥ឆ្នាំ ជាមន្ត្រីប៉ូលិសអន្តោប្រវេសន៍ខេត្ត សមត្ថកិច្ចរកឃើញថ្នាំញៀន១២ស៊ុងកាំខ្លីមួយដើមដាក់ក្នុងកេះអាគុយ រួមនឹងរថយន្តវីហ្គោមួយគ្រឿងពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2L.3149 និងជាចៅកែផ្ទះសំណាក់សុផលនិង មានទីលំនៅភូមិត្រពាំងព្រីងសង្កាត់ស្ទឹងត្រែង /ក្រុង /ខេត្តស្ទឹងត្រែង។

ប្រភពពីមន្ត្រីនគបាលម្នាក់បានឲ្យដឹងថា ជនសង្ស័យខាងលើនេះជាមន្ត្រីការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគបាលខេត្ត ត្រូវបានគេដឹងថាជាមេខ្លោងជួញដូរថ្នាំញៀន ដ៏ធំមួយនៅក្នុងខេត្តស្ទឹងត្រែង មិនតិចជាង២០ឆ្នាំនោះទេតែដោយសារការស៊ើអង្កេតស្រាវជ្រាវ របស់សមត្ថកិច្ចរកភស្តុតាងមិនទានបាន ទើបនៅថ្ងៃខាងលើជនសង្ស័យបានដឹកថ្នាំញៀនតាមរថយន្តវីហ្គោរបស់ខ្លួន ចេញទៅដើម្បីធ្វើការដោះដូរ ក៏ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿង ញៀនក្រសួងមហាផ្ទៃ សហការជាមួយការិយា ល័យ ប្រឆាំងគ្រឿងញៀនខេត្ត ស្ទាក់ចាប់បាននៅចំណុចខាងលើ តែជនសង្ស័យមិនព្រមឈប់ ក្រោយមក សមត្ថកិច្ចក៍បាញ់បំបែកកង់រថយន្តទើបធ្វើការចាប់ខ្លួនបាន ។

ប្រភពដដែលបន្តទៀត ក្រោយពីការចាប់ខ្លួនសមត្ថកិច្ចបានរកឃើញ ថ្នាំញៀនប្រភេទមេតំហ្វេតាមី(WY)ចំនួន១២សុងស្មើនិងជាង២ម៉ឺនគ្រាប់ ដាក់ក្នុងកេសអាគុយ នឹងកាំភ្លើងខ្លីមួយដើម រួចក៍នាំខ្លួនជនសង្ស័យ មកកាន់ផ្ទះសំណាក់របស់ជនសង្ស័យ (យ៉ីហោផ្ទះសំណាក់សុផល) ធ្វើការឆែកឆេរបន្តទៀតក្នុងការឆែកឆេរនោះ លោកជា ពេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបញ្ជាឱ្យសមត្ថកិច្ចត្រួតពិនិត ទៅលើអ្នកស្នាក់នៅក្នុងផ្ទះសំណាក់ ចំនួន១០នាក់មួយ ចំនួនជាអ្នករកស៊ីដឹកឈើតាមរថយន្តសាំយ៉ុងធ្វើតេស្ត រកសារធាតុញៀនបើសិនរកឃើញនិងចាត់វិធានការតាមផ្លូវច្បាប់។

រហូតមកដល់រសៀលថ្ងៃដដែលនេះ កម្លាំងជំនាញកំពុងបន្តប្រតិបត្តិការរបស់ខ្លួន ទៅកាន់ទីតាំងផ្សេង ទៀត ដែលពាក់ព័ន្ធជាមួយជនសង្ស័យក្នុងករណីជួញដូរគ្រឿងញៀនខាងលើនេះចំណែកគ្រឿង ញៀនដែលបង្ក្រាបបាន គេមិនទាន់បានរាប់ដឹងចំនួនពិតប្រាកដនៅឡើយទេ គ្រាន់តែគេដឹងថាមានចំនួន១២សុងក្នុងមួយសុងមាន២ពាន់គ្រាប់ ស្មើនិង២ម៉ឺន៤ពាន់គ្រាប់ ៕ មាស សុផា

IMG_1155 IMG_1156 IMG_1157 IMG_1158

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print