ភ្នំពេញ៖ នារី២នាក់បានរងរបួសស្រាលត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងជិះម៉ូតូសេ១២៥មួយគ្រឿងហើយត្រូវបានរថយន្តកាមរីហាយប្រ៊ីតបើកបុកពេញទំហឹង កាលពីវេលាម៉ោង៧ៈ២០នាទីថ្ងៃទី១៦ខែសីហាឆ្នាំ២០១៥ នៅទល់មុខវត្តវិហារឃួនតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីុ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
នារីរងរបួសធ្ងន់នោះឈ្មោះ លាភ ស្រីនិច អាយុ២២ឆ្នាំ មុខរបសិស្ស ស្នាក់នៅភូមិថ្មី សង្កាត់ទា ខណ្ឌដង្កោរនឹងម្នាក់ទៀតឈ្មោះ ប៉ុកស្រីនាថ អាយុ១៧ឆ្នាំស្នាក់នៅភូមិ សង្កាត់ជាមួយគ្នា។ ជិះម៉ូតូម៉ាកHonda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1-F8425 ។ ដោយឡែកអ្នកបើកបររថយន្តបង្កហេតុមិនត្រូវបានគេស្គាល់ឈ្មោះនោះឡើយ ដោយបើកបររថយន្តម៉ាក Camary ហាយប្រ៊ីត ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2S -7727 ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងមានគ្នាពីរនាក់តាមបណ្ដោយផ្លូវសហព័ន្ធរុស្សីុក្នុងទិសដៅពីលិចទៅកើត រួចបានសុីពាូរបត់ឆ្លងផ្លូវពីត្បូងទៅជើងហើយភ្លាមនោះស្រាប់តែមានរថយន្តផ្សេងៗទៀតបានឈប់ដើម្បីអោយម៉ូតូជនរងគ្រោះឆ្លងផ្លូវទៅផុត។ ក្រោយមកស្រាប់តែរថយន្តបង្កហេតុបានបើកយ៉ាងលឿនមកបុកចំម៉ូតូជនរងគ្រោះពាក់កណ្ដាលពេញទំហឹងបណ្ដាលអោយជនរងគ្រោះដួលសន្លប់ម្នាក់នឹងម្នាក់ទៀតរងរបួសស្រាល ។
ក្រោយពីកើតហេតុរថយន្តបានព្យាយាមបើករត់ តែត្រូវប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុដេញតាមឃាត់បានភ្លាមៗតែម្តង។ មិនត្រឹមតែប៉ុណ្ណោះខណៈពេលប្រជាពលរដ្ឋឃាត់បានម្ចាស់រថយន្តបង្កបានចេញពីរថយន្តគំរាមដល់ប្រជាពលរដ្ឋមិនអោយឃាត់រថយន្តរបស់ខ្លួន និងបាននិយាយថាខ្លួនជានគរបាលនៅការយាល័យគ្រឿងញៀនហើយជាប្អូនរបស់អធិការខណ្ឌជ្រោយចង្វាទៀតផង ។
ក្រោយមកទើបនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កាកាប ចុះទៅកន្លែងឃាត់រថយន្តនឹងរាយការណ៍មកនគរបាលជំនាញចរាចរណ៍មកយករថយន្តបង្កហេតុទៅរក្សាទុកនៅអធិការខណ្ឌរងចាំការដោះស្រាយជាក្រោយ។ ដោយឡែកខណៈក្រុមអ្នកសារពត៍មានចុះទៅផ្តិតយករួបភាពពេលនៅម្ចាស់រថយន្តបង្កបានគំរាមអ្នកសារពត៌មានមិនអោយចេញផ្សារបើចេញផ្សាយនោះនឹងប្ដឹងសមត្ថកិច្ចអោយចាប់ទៀតផង ។
បច្ចុប្បន្ននេះរថយន្តបង្កហេតុនឹងម៉ូតូជនរងគ្រោះត្រូវបាននគរបាលចរាចរណ៍ខណ្ឌយកមករក្សារទុករងចាំការដោះស្រាយជាក្រោយ ៕
...
ដោយ៖ សុខា សែនជ័យ