នគរបាលចុះបង្ក្រាបទីតាំងអ៊ីនធឺណែតបង្កប់ល្បែងហ្គេមបាញ់ត្រីនិងឃាត់ខ្លួនអ្នកលេង២នាក់

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការរដ្ឋាននគរបាលខេត្ដបានធ្វើការឆ្មក់ចុះ​បង្ក្រាប​ទីតាំងបើកអ៊ីនធឺណែតបង្កប់លេងល្បែងហ្គេមបាញ់ត្រីមួយកន្លែងនិងឈានទៅដល់ការឃាត់ខ្លួនអ្នកលេងចំនួន២នាក់ព្រមទាំងដកហូតទូរហ្គេមត្រីចំនួន២ ។   

ហេតុការណ៍នេះ ធ្វើឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបក្រោមការបញ្ជាផ្ទាល់ពីសំណាក់លោកវរៈសេនីយ៍ទោ ភឹង ចន្តារ៉េតនាយ​ការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាល ។សមត្ថកិច្ចឲ្យដឹងថា នៅក្នុងប្រតិបត្តិការនោះ​ម្លាំងនគរបាល​បានធ្វើការដកហូតទូរហ្គេមចំនួន២និងឈានទៅដល់ការឃាត់ខ្លួនអ្នកលេងចំនួន២នាក់ដែលមានឈ្មោះទី១ ប៉ាងគាត ភេទប្រុសអាយុ២៨ឆ្នាំរស់នៅភូមិ ស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ទី២ឈ្មោះសុខ​សារីភេទប្រុស​អាយុ​២៨ឆ្នាំរស់នៅភូមិវិហារចិនសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

សមត្ថកិច្ចបន្តថា ម្ចាស់ទីតាំងនោះមានឈ្មោះឡេនសុធា ភេទ ប្រុស អាយុ២៥ឆ្នាំ មានច្បាប់បើកអីុនធឺណែត តែលួចបង្កប់លេងហ្គេមត្រីខុសច្បាប់។
លោក អឿន ពៅ អភិបាលរងក្រុង សៀមរាប បានមានប្រសាសន៍ថាៈ វត្ថុតាងទាំងនោះត្រូវបានដឹកបញ្ជូនទៅរក្សាទុកនៅសាលាក្រុង ហើយទីតាំងនោះត្រូវបានបិទជាបណ្តោះអាសន្នសិន ។

លោកបន្តថា អ្នកបើកល្បែងនិងអ្នកលេងល្បែងសមត្ថកិច្ចនគរបាលកំពុងសួរនាំ។ គួរបញ្ជាក់ផងដែរថា ល្បែងហ្គេមអីុនធឺណែតនៅក្នុងក្រុងសៀមរាបមួយចំនួនធំបានលួចបង្កប់ទៅដោយហ្គេមត្រីល្បែងសីុសងមួយចំនួនដើម្បីពង្វក់ដល់ក្មេងដែលកំពុងតែខិតខំសិក្សានោះអាចចេះគេចសាលានិងឈានទៅដល់ការធ្វើនូវទង្វើខុសច្បាប់ផងក៏មាន ៕

...

ដោយ៖ជានិរន្ដរ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print