Robert Lewandowski ឈ្នះពានរង្វាន់កីឡាករឆ្នើមរបស់ប៉ូឡូញ៦ឆ្នាំជាប់គ្នា

ចែករំលែក៖

Robert Lewandowski ខ្សែប្រយុទ្ធដ៏ មុតស្រួចរបស់ក្លិប Bayern Munich ត្រូវ បានបោះឆ្នោតឲ្យជាប់ជាកីឡាករឆ្នើម ប្រចាំប្រទេសប៉ូឡូញជាលើកទី៦ ។

កីឡាករវ័យ២៨ឆ្នាំរូបនេះបានឈ្នះពាន រង្វាន់កីឡាករឆ្នើមចំនួន៦ឆ្នាំជាប់ៗគ្នាតែ ម្តងដោយឆ្នាំនេះរូបគេបានយកឈ្នះលើ កីឡាករដូចជា Kamil Glik, Grzegorz Krychowiak, Arkadiusz Milik និង Michal Pazdanជាដើម។

ខ្សែប្រយុទ្ធLewandowskiបាននិយាយថា “ខ្ញុំសប្បាយរីករាយណាស់ដែលបានឈ្នះ ពានរង្វាន់នេះម្តងទៀត។ វាមានអត្ថន័យ ច្រើនណាស់សម្រាប់ខ្ញុំ ហើយជាកិត្តិយសធំណាស់ដែរដែលទទួលបានពាននេះ” ។

គួរបញ្ជាក់ថា Lewandowski ទទួល បានជោគជ័យខ្លាំងក្នុងក្លិប Bayern Munich ក្នុងឆ្នាំ២០១៦ដោយជួយក្រុមយក្សអាល្លឺម៉ង់ នេះឈ្នះពានរង្វាន់ចំនួន២ និងជាកីឡាករ រកគ្រាប់បាល់ច្រើនជាងគេបង្អស់នៅក្របខ័ណ្ឌកំពូលអាល្លឺម៉ង់កាលពីរដូវកាលចាស់ ផងដែរ ៕ ដេវីត

...

robert (1) robert (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print