ក្រុមស្ត្រីចូលរួមធ្វើបាតុកម្មដែលលែងល្វែងលើទាំងស្រុងទាមទារសិទ្ធសេរីភាព និងតម្លាភាពភេទជាមួយបរុសដោយមានសិទ្ធិដោះសម្លៀកកបំពាក់លែងសុដន់នៅខាងក្រៅដូចជាបុរសៗពេលទៅលេងឆ្នេរខ្សាច់។
ស្ត្រីរាប់សិបនាក់អាក្រាតកាយបាននាំគ្នាដង្ហែក្បួនបាតុកម្មនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីនដើម្បីប្រឆាំង នឹងសកម្មភាពរបស់ប៉ូលិសរារាំងស្ត្រីលែងដើមទ្រូងកណ្តាលវាលពេលមុជទឹកសមុទ្រ ហាលថ្ងៃដូចជាបុរស។
បើទោះបីចៅក្រមបានសម្រេចថា ការលែងដើមទ្រូងនៅទីសាធារណៈមិនខុស ច្បាប់ឡើយសម្រាប់ស្ត្រី តែនៅពេលនេះ ប៉ូលិសអាហ្សង់ទីនកំពុងតែស្រាវជ្រាវបង្កើត ច្បាប់ហាមស្ត្រីអាក្រាតកាយនៅទីសាធា រណៈដោយចាត់ទុកថា នោះជាសកម្មភាព ទាក់ទាញផ្លូវភេទ ដូច្នេះទើបប៉ូលិសស្នើឲ្យស្ត្រីត្រូវតែពាក់អាវទ្រនាប់ពេលទៅលេង ទឹកសមុទ្រ។
ក្រុមស្ត្រីចូលរួមធ្វើបាតុកម្មបានលើកឡើងថា ស្ត្រីនិងបុរសមានសិទ្ធិស្មើភាពគ្នា ហេតុដូច្នេះពួកគេចាត់ទុកថាជារឿងអយុត្តិធម៌នៅពេលដែលស្ត្រីមិនអាចអាក្រាតកាយ ដូចបុរសពេលទៅមុជទឹកសមុទ្រ។
នាង Grace Prouneti Piquet ស្ត្រីមួយ រូបដែលបានចូលរួមធ្វើបាតុកម្មនោះដែរ បានលើកឡើងថា «នៅតំបន់ជាច្រើនក្នុង ប្រទេសនេះស្ត្រីបានធ្វើការតវ៉ាពីអំពើហិង្សា ភេទ តែប៉ូលិសមិនបានយកចិត្តទុកដាក់ស្តាប់នោះឡើយ ហើយនៅពេលដែលស្ត្រីលែងសុដន់នៅខាងក្រៅប៉ូលិសជាច្រើនបានមកដល់។ សុដន់របស់ស្ត្រីមិនមែនជាបទល្មើសឡើយ ហេតុអី្វមិនទុកឲ្យគ្នាមានសេរីភាពផង?
ស្ត្រីលែងសុដន់នៅខាងក្រៅពេលទៅមុជទឹកហាលក្តៅដូចជាបុរសត្រូវបានអនុញ្ញាតនៅក្នុងប្រទេសជាច្រើននៅតំបន់អឺរ៉ុប នឹងអាមេរិក។ ប៉ុន្តែតំបន់ជាច្រើនទៀតក៏បានហាមប្រាមផងដែរ ពិសេសគឺនៅតំបន់ អាស៊ីតែម្តង។
ក្រុមស្ត្រីដែលបានចូលរួមធ្វើបាតុកម្មនោះបានបញ្ជាក់ការហាលថ្ងៃអាចជួយកាត់ បន្ថយជំងឺមហារីកដោះលើស្ត្រីផងដែរ ដែល ជំងឺនេះបានសម្លាប់មនុស្សជាច្រើនក្នុង មួយឆ្នាំៗ។
តាមតួលេខរបស់សមាគមអន្តរជាតិ ប្រឆាំងជំងឺមហារីកបានឲ្យដឹងថា នៅលើ ពិភពលោកមានពលរដ្ឋប្រមាណជាង១៤លាននាក់មានជំងឺមហារីកក្នុងនោះមាន៨លាននាក់ស្ថិតនៅក្នុងប្រទេសអភិវឌ្ឍន៍។តាមការព្យាករនៅឆ្នាំ២០៣០ នឹងមាន ពលរដ្ឋដល់ទៅជិត២២លាននាក់មានជំងឺមហារីក និងមានអ្នកស្លាប់១៣លាននាក់ ក្នុងមួយឆ្នាំៗ។
ចំពោះជំងឺមហារីកដោះរបស់ស្ត្រីវិញមានស្ត្រីជាង២លាននាក់មានជំងឺមហារីក ហើយមានស្ត្រីជិត១លាននាក់ស្លាប់ជារៀង រាល់ឆ្នាំគិតចាប់តាំងពីឆ្នាំ២០១២មក៕
ប្រែសម្រួល៖ ម៉ែវ សាធី