Alaves ទម្លាក់ Celta Vigo ឡើងទៅជួបក្រុមការពារជើងឯក Barcelona វគ្គផ្តាច់ព្រ័ត្រ

ចែករំលែក៖

ក្រុម Deportivo Alaves ត្រូវបានអ្នកតាមដានវិស័យកីឡាបាល់ទាត់អន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំងដោយក្រុមនេះបាន ទម្លាក់ក្រុមខ្លាំង Celta Vigo ក្នុងលទ្ធផល ១-០ នៅជើងទី២ក្នុងទឹកដីរបស់ខ្លួនឈានទៅវគ្គផ្តាច់ព្រ័ត្រក្នុងក្របខ័ណ្ឌអេស្ប៉ាញ Copa del Reyកាលពីរាត្រីថ្ងៃទី៨ ខែកុម្ភៈ។

មួយគ្រាប់របស់ក្រុម Alaves រកបាន ដោយកីឡាករ Edgar Mendez នៅនាទីទី ៨២ ដោយការបញ្ជូនបាល់ឲ្យដោយកីឡា ករ Victor Camarasa ។ កីឡាករ Edgar Mendez គ្រាន់តែដូរចូលជំនួសកីឡាករ Toquero នៅនាទីទី៧៩ភ្លាមក៏បានរកគ្រាប់បាល់បានភ្លាមធ្វើឲ្យក្រុម Alaves អបអរនិង សប្បាយរីករាយយ៉ាងខ្លាំង ។

សម្រាប់ក្រុម Alaves គឺជាប្រវត្តិសាស្ត្រ របស់ក្លិបដែលបានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខ័ណ្ឌអេស្ប៉ាញ Copa del Rey បន្ទាប់ពីក្រុមនេះបានធ្លាក់ទៅលេងនៅលីកទី២កាលពីរដូវកាលមុន។

ចំណែកក្រុមការពារតំណែងជើងឯក Barcelona បានយកឈ្នះក្រុម Atletico Madrid ទាំង២ជើងក្នុងលទ្ធផល ៣-២ កាលពីពុធកន្លងទៅ។ ក្រុមខ្លាំង Barcelona ត្រូវប្រកួតជាមួយក្រុមចំណូលថ្មី Alaves ក្នុងការការពារតំណែងជើងឯករបស់ខ្លួន ។

គួរបញ្ជាក់ថា ក្រុម Barcelona កាលពី ឆ្នាំ២០១៥បានយកឈ្នះក្រុម Bilbao ក្នុង លទ្ធផល ៣-១ ធ្វើឲ្យក្រុម Barcelona ក្លាយជាម្ចាស់ជើងឯក។ ក្រុម Barcelona នឹងត្រូវប្រកួតជាមួយក្រុម Alaves នៅ ខែឧសភា ឆ្នាំ២០១៧ខាងមុខដើម្បីការពារ តំណែងជើងឯករបស់ខ្លួន ៕

...

sarim (4) sarim (3) sarim (1) sarim (2) sarim (5) sarim (6)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print