ចិនមានយន្តហោះដឹកអ្នកដំណើរផលិតក្នុងស្រុក

ចែករំលែក៖

បច្ចេកវិទ្យារបស់ចិនកាន់តែរីកចម្រើនជាលំដាប់ក្រោយពេលប្រទេសនេះទទួលបានជោគជ័យនៅក្នុងការផលិតយន្តហោះចម្បាំងយន្តហោះទម្លាក់គ្រាប់បែកនៅពេល នេះចិនបានបញ្ចេញយន្តហោះសម្រាប់ដឹកអ្នកដំណើរក្នុងស្រុកជាលើកដំបូងរបស់ខ្លួន ដែលអាចចាប់ផ្តើមហោះហើរនៅឆ្នាំ២០១៧ នេះ។

យន្តហោះដឹកអ្នកដំណើរ C919 គឺជាស្នាដៃផលិតក្នុងស្រុករបស់ចិនសុទ្ធសាធ។ ក្រុមហ៊ុនផលិតយន្តហោះរដ្ឋរបស់ចិន ឈ្មោះ Comac បានអះអាងថា គេនឹងប្រឹងប្រែងប្រជែងឲ្យបានជាមួយយន្តហោះ Airbus A320 និងយន្តហោះ Boeing B737 ដែលជាយន្តហោះដឹកអ្នកដំណើរ ចម្ងាយមធ្យមពេញនិយមជាងគេ។ យន្ត ហោះ C919 របស់ចិនមានសមត្ថភាពដឹកមនុស្សបាន១៥០នាក់ក្នុងរយៈចម្ងាយ ៤.០៧៥គីឡូម៉ែត្រ។

ក្រុមហ៊ុនចិនឈ្មោះ Comac ជាអ្នក ផលិតយន្តហោះខាងលើនឹងត្រូវដាក់ឲ្យហោះហើរជាផ្លូវការនៅពាក់កណ្តាលឆ្នាំ ២០១៧នេះ។

រដ្ឋាភិបាលនិងវិស័យឯក ជនចិនកំពុងព្យាយាមអភិវឌ្ឍន៍ការផលិតយន្តហោះដោយខ្លួនឯងដើម្បីបំពេញតម្រូវការនៃការធ្វើដំណើរក្នុងស្រុកដែលកាន់តែកើនឡើងជាលំដាប់។ មកទល់ពេលនេះ មានតែយន្តហោះ Airbus របស់អឺរ៉ុប និង Boeing របស់អាមេរិកប៉ុណ្ណោះដែលគ្រប់គ្រងទីផ្សារអាកាសចរណ៍ស៊ីវិលនៅចិន។

ក្រុមហ៊ុន Comac ធ្លាប់បានប្រកាសថា ដាក់ឲ្យហោះហើរយន្តហោះ C919 នេះ កាលពីឆ្នាំ២០១៥ តែកាលបរិច្ឆេទត្រូវបាន រុញរំកិលជាច្រើនលើកដោយសារតែនៅមានការខ្វះខាតបច្ចេកទេស ហើយមិនទាន់ បានទទួលលិខិតអនុញ្ញាតបច្ចេកទេស សព្វគ្រប់។ ដោយឡែកក្រុមហ៊ុនចិននេះ ក៏ធ្លាប់បានផលិតយន្តហោះខ្នាតតូច ប្រភេទ ARJ21 ដែលត្រូវបានដាក់ឲ្យហោះហើរជាផ្លូវការនៅចិនកាលពីខែមិថុនា ឆ្នាំ២០១៦។

សូមបញ្ជាក់តម្រូវការយន្តហោះដឹកអ្នកដំណើរចម្ងាយមធ្យមសម្រាប់ការហោះហើរ ក្នុងស្រុកនៅក្នុងប្រទេសចិនបានកើនឡើង ជាលំដាប់ ដោយសារតែប្រជាជនចិនដែលមានជីវភាពធូរធារមានកាន់តែច្រើន ហើយ ព្រមជាមួយនឹងការរីកចម្រើននៃវិស័យ ទេសចរណ៍។ យោងតាមតួលេខរបស់ក្រុម ហ៊ុន Airbus បានបង្ហាញថា ទីផ្សារអាកាស ចរណ៍ស៊ីវិលចិនត្រូវការយន្តហោះប្រមាណ ជា៦.០០០គ្រឿងបន្ថែមទៀតក្នុងអំឡុង ពេល២០ឆ្នាំទៅមុខ។ តម្រូវការនេះបើគិត ជាទឹកប្រាក់ស្មើនឹង៩៤៥លានដុល្លារ។ ដោយឡែកក្រុមហ៊ុន Boeing បានប៉ាន់ ប្រមាណតួលេខលើសពីនេះបន្តិចទៀត ផង៕

china (2) china (1)

...

ប្រែសម្រួល៖ ម៉េវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print