លិខិតមិត្តអ្នកអាន៖ អាជ្ញាធរសមត្ថកិច្ចនិងមន្ត្រីជំនាញត្រូវទទួលខុសត្រូវរាល់បទល្មើសព្រៃឈើ

ចែករំលែក៖

សកម្មភាពបទល្មើសព្រៃឈើទាំងការកាប់បំផ្លាញ ការប្រមូលទិញ និងការដឹកជញ្ជូន ចែកចាយក្នុងស្រុកក៏ដូចជានាំចេញក្រៅប្រទេស តើអ្នកណាជាអ្នកទទួលខុសត្រូវ? ការពិតរាល់សកម្មភាពបទល្មើសព្រៃឈើងាយស្រួលបំផុតក្នុងការទប់ស្កាត់ប្រសិនបើអាជ្ញាធរសមត្ថកិច្ច និងមន្ត្រីជំនាញមានវិធានការប្រកបដោយឆន្ទៈទទួលខុសត្រូវតាមភារកិច្ចតួនាទីសមត្ថកិច្ចដែនដីដែលខ្លួនគ្រប់គ្រងនោះមានន័យថា រាល់ការកាប់បំផ្លាញ បើគ្មានការអនុញ្ញាត ឬបើកភ្លើងខៀវណាមួយពីអាជ្ញាធរ និងជំនាញរដ្ឋបាលព្រៃឈើ ជំនាញខាងបរិស្ថានទេនោះគេជឿជាក់ថា ឈ្មួញក៏ដូចប្រជាពលរដ្ឋប្រាកដជាមិនហ៊ានថ្លើមធំចូលទៅកាប់បំផ្លាញព្រៃឈើការប្រមូលទិញ និងដឹកជញ្ជូននោះឡើយ។ ដូច្នេះ បទល្មើសកាប់បំផ្លាញការប្រមូលទិញដឹកជញ្ជូនសុទ្ធតែបានពាក់ព័ន្ធទៅនឹងអាជ្ញាធរ សមត្ថកិច្ចជំនាញខាងមេព្រៃ និងខាងបរិស្ថាន។ ម្យ៉ាងវិញទៀត រាល់ការដឹកជញ្ជូនឈើ ដោយខុសច្បាប់ឆ្លងទៅប្រទេសវៀតណាមប្រសិនបើគ្មានការអនុញ្ញាតពីសមត្ថកិច្ចនៅតាមច្រកព្រំដែនទេនោះក៏ការដឹកជញ្ជូនឈើនេះមិនអាចធ្វើទៅបានទេ។ ដើម្បីទប់ ស្កាត់គួរតែអាជ្ញាធរខេត្តរឹតបន្តឹងក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្តមានផែនការដ៏តឹងតែងទៅលើនគរបាលព្រំដែននគរបាលអន្តោប្រវេសន៍ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្នងការនគរបាលខេត្តពង្រឹងសមត្ថកិច្ចផ្នែកយោធាវរៈការពារព្រំដែន ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តបានប្រកបដោយការទទួលខុសត្រូវនោះឈើ ពិតជាមិនអាចធ្វើចរាចរណ៍បានឡើយ ។

បញ្ហាបទល្មើសព្រៃឈើប្រាកដណាស់ថា អាចផ្តើមចេញពីអាជ្ញាធរដែនដីជំនាញ រដ្ឋបាលព្រៃឈើ និងជំនាញបរិស្ថាន ទើបមានការកាប់បំផ្លាញ ព្រោះទីតាំងកាប់បំផ្លាញ សុទ្ធតែស្ថិតនៅក្នុងដែនដីរបស់ខ្លួនគ្រប់គ្រង ហើយការចរាចរឈើល្មើសច្បាប់ឆ្លងទៅប្រទេសជិតខាងក៏ជាការបើកភ្លើងខៀវពីសមត្ថកិច្ចយោធាសមត្ថកិច្ចនគរបាលការ ពារព្រំដែន និងគ្រប់គ្រងច្រកដែលចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តនិងតំបន់ប្រតិ បត្តិការសឹករងខេត្ត។ បើសមត្ថកិច្ចទាំងអស់នេះក៏ដូចជាអាជ្ញាធរមានវិធានការអនុវត្ត រឹតបន្តឹងបានប្រកបដោយការទទួលខុសត្រូវតាមភារកិច្ចនិងតួនាទីនោះបទល្មើសពិតជាមិនអាចកើតមានបានឡើយ ៕ ប្រជាពលរដ្ឋម្នាក់

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print