ពូទីន ជា «ឃាតក» អីុរ៉ង់ជា «ប្រទេសភេរវកម្មទីមួយ» រងការប្រតិកម្មយ៉ាងខ្លាំង

ចែករំលែក៖

កន្លងមកទំនាក់ទំនងរវាងអាមេរិកនឹង រុស្ស៊ីមានសញ្ញាល្អប្រសើរឡើងក្រោយ ពេលលោកត្រាំឡើងកាន់តំណែងដឹកនាំអាមេរិកហើយបានជួបពិភាក្សាតាមទូរ ស័ព្ទ។ ប៉ុន្តែក្នុងពេលចុងក្រោយនេះរុស្ស៊ី បង្ហាញការខឹងសម្បាយ៉ាងខ្លាំងនៅពេលដែលរងការព្រមានពីអ្នកកាសែតអាមេរិកថា លោក ពូទីន ជាឃាតក។ ចំណែកសេតវិមាណវិញបានចាត់ទុកអីុរ៉ង់ជាប្រទេសភេរ វកម្មទីមួយ។

អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ពេស្កូវ បានប្រកាសថា រុស្ស៊ី មិនចែករំលែកឡើយលទ្ធផលវិភាគធ្វើ ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ ដែល ចាត់ទុកអុីរ៉ង់ជា «ភេរវរដ្ឋលេខ១» នៅក្នុង លោក។ គាត់បន្ថែមថា «រុស្ស៊ីមានទំនាក់ ទំនងជាមិត្តនិងជាដៃគូជាមួយអុីរ៉ង់។ យើងសហការគ្នាទៅតាមទិសដៅសម្បូរ បែបយើងបីបាច់ថ្នាក់ថ្នមចំណងពាណិជ្ជ កម្មរបស់យើងទាំងសង្ឃឹមស៊ីជម្រៅតទៅទៀត»។ តាមសម្តីលោក ពេស្កូវ គ្មានអ្វីជាអាថ៌កំបាំងសម្រាប់នរណាឡើយដែល មូស្គូនិងវ៉ាស៊ីនតោនប្រកាន់គោលជំហរ ផ្ទុយពីគ្នាស្រឡះជុំវិញបញ្ហាអន្តរជាតិមួយចំនួន។

លោក ដូណាល់ ត្រាំ សន្និដ្ឋានថា អុីរ៉ង់ តែងចិញ្ចឹមទុកនូវ “ការមើលងាយមើល ថោក” ចំពោះ ស.រ.អា.។ ការសន្និដ្ឋាននេះ ជាលេសដោះសាសេចក្តីសម្រេចរបស់លោកត្រាំដាក់ទណ្ឌកម្មថ្មីទល់នឹងអុីរ៉ង់ ក្រោយពីប្រទេសនេះបានបាញ់បង្ហោះមីស៊ីលបាលីស្ទិក។ ក្នុងបទអន្តរាគមន៍តាមកា ណាល់ Fox News អ្នកកាសែតអាមេរិកាំង ឈ្មោះ Bill O’ Reilly បានសុំលោកប្រធា នាធិបតី ត្រាំ ឲ្យពន្យល់បំភ្លឺអំពីមូលហេតុ ដែលញ៉ាំងគាត់ឲ្យសម្តែងនូវមនោសញ្ចេតនាគោរពចំពោះរូបសមភាគីរុស្ស៊ី លោក ពូទីន ដែលត្រូវអ្នកកាសែតនោះចាត់ ទុកជា «ឃាតក» ចំៗ។

គឺពាក្យ «ឃាតក» នេះឯងដែលញ៉ាំង វិមានក្រឹមឡាំងឲ្យឆេះដុំតែម្តង។ ម៉្លោះហើយ បានជាអ្នកនាំពាក្យរបស់ប្រមុខរដ្ឋរុស្ស៊ី លោក ពេស្កូវ បានថ្លែងថា សម្តីបែបនេះ ពីខាងសមូហភាព Fox News មិនអាចត្រូវវិមានក្រឹមឡាំងទទួលយកបានឡើយ ដ្បិត វាជាសម្តីជេរប្រមាថ ហើយបើនិយាយឲ្យស្មោះត្រង់ទៅមូស្គូចង់ឮការសុំអភ័យទោស តែម្តងពីសំណាក់ក្រុមហ៊ុនទូរទស្សន៍ដ៏ហំហារនេះ៕

Putin

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print