សមត្ថកិច្ចឃាត់ខ្លួនមេការនិងអ្នកបើកបរគ្រឿងចក្រ២នាក់របស់ក្រុមហ៊ុនតាំង គឹមម៉េង ដែលឈូសឆាយដីព្រៃចំណីអូរខុសលក្ខខណ្ឌ

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំចុះសម្របសម្រួល កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ធំ ឃាត់គ្រឿងចក្រក្រុមហ៊ុនតាំងគឹមម៉េងដែលបានឈូសឆាយដីព្រៃអស់រាប់រយហិកតានិងដីព្រៃមាត់អូរដែលច្បាប់ហាមឃាត់រួចនាំខ្លួនអ្នកបើកគ្រឿងចក្រម្នាក់ និងមេការម្នាក់ យកទៅសាកសួរនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម កាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២១០៧ នៅចំណុចភូមិតាម៉ិញ ឃុំ ក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក អិុតសុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានថាមានគ្រឿងចក្រមកឈូសឆាយដីព្រៃមាត់អូរនោះលោកក៏បានសហការជា មួយកម្លាំងកងប្រដាប់អាវុធ ចុះទៅដល់គោលដៅរបស់ក្រុមហ៊ុនតាំងគឹមម៉េង ស្រាប់តែថៅកែក្រុមនេះបានបញ្ជាឲ្យកម្មករបរគ្រឿងចក្រទៅឈូសឆាយដីព្រៃចំណីអូរខ្ទេចអស់គ្មានសល់ដែលជាទីជម្រកសត្វគ្រប់ប្រភេទ និងផ្តល់ទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ។

លោក ធី រដ្ឋា ជាមេការក្រុមហ៊ុនបាន ប្រាប់ថាខ្លួនគាត់ទើបតែមកធ្វើមេការបាន៣ខែប៉ុណ្ណោះ ចំណែកមេការចាស់ថៅកែបានប្តូរចេញហើយ ។ ការឈូសឆាយដីព្រៃមាត់អូរនេះគឺអ្នកមុនៗជាអ្នកឈូសឆាយពិតមែន តែឥឡូវនេះលោកតាំងគឹម ម៉េង បានផ្ទេរសិទ្ធិដីចម្ការទាំងអស់នេះឲ្យទៅលោកស្រី លុគ ប៉ូរាជនជាតិថៃ ។ ចំណែក រូបលោកជាមេការថ្មី មានសិទ្ធិត្រឹមមើល ការខុសត្រូវកម្មករនិងចុងភៅ ព្រមទាំង អ្នកកាន់ឯកសារ សរុបមានចំនួន៧នាក់ ដែលពួកគេទទួលបានប្រាក់ខែចាប់ពី១៥០ ដុល្លារទៅ២៥០ដុល្លារខ្លួនលោកបានប្រាក់ខែខ្ពស់ជាងគេ ។ ចំណែកផ្ទៃដីដែលលោកបានគ្រប់គ្រងមិនដឹងច្បាស់ទេ គឺគ្រាន់តែដឹងថាក្រោម៤០០ហិកតាចុះប៉ុណ្ណោះ ។

លោក ថូគឹមហួរ នាយរងផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មបានឲ្យដឹងថាក្រុមហ៊ុនមានការអនុញ្ញាតពីអាជ្ញាធរខេត្តតែចំនួន៣១៨ហិកតា តែផ្ទៃដីនេះត្រូវរក្សាទុកជាដីរដ្ឋចំនួន៥៣ហិកតា អនុញ្ញាតឲ្យឈូសឆាយតែ២៦៥ហិតានៅតំបន់ចាក់វាយ ដើម្បីអភិវឌ្ឍ ។ ក៏ប៉ុន្តែក្រុមហ៊ុនមិនគោរពតាមល័ក្ខខ័ណ្ឌ បែរជាទៅឈូសឆាយដីព្រៃគម្របមាត់អូរដែលរដ្ឋកំណត់ទុកម្ខាងអូរ៥០ម៉ែត្រទៅ ១០០ម៉ែត្រឯណោះ ។ ករណីនេះមេការ និងអ្នកបើកបរគ្រឿងចក្រសមត្ថកិច្ចបានកសាងសំណុំបញ្ជូនទៅតុលាការដើម្បីចាត់តាម ច្បាប់ពាក់ព័ន្ធនឹងការរំលោភយកដីរដ្ឋ ៕ ប៊ុន រិទ្ធី

...

bun (3) bun (4) bun (5) bun (1) bun (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print