ជនសង្ស័យ៤នាក់ត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់អ្នកបើកគោយន្តនៅស្រុកឱរ៉ាល់​ (មានវីដេអូ)

ចែករំលែក៖

 ខេត្តកំពង់ស្ពឺ ៖  ជនដៃដល់៣នាក់ ដែលបានបាញ់រះទៅលើអ្នកបើកគោយន្តបណ្តាលឲ្យស្លាប់ និងរបួស២នាក់ នៅក្នុងក្រុមហ៊ុន HLH.1 កាលពីយប់មិញនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺត្រូវបានកម្លាំងនគរបាល និងកម្លាំង អាវុធហត្ថឃាត់ខ្លួនយកទៅសួរនាំហើយ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ត្រូវបានឃាត់ខ្លួននៅព្រឹកព្រលឹមថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៧នេះ ក្នុងនោះមានស្រីម្នាក់ផងដែរ ប៉ុន្តែពួកគេស្ថិតក្រោមការសួរនាំនៅឡើយ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យ៤នាក់ មានតួនាទីជាប្រធាន អនុប្រធាន និងសន្តិសុខក្រុមហ៊ុន HLH.1 ត្រូវបានកម្លាំងគរបាល និងកម្លាំងអាវុធហត្ថឃាត់ខ្លួនយកទៅសួរនាំ ពាក់ព័ន្ធករណីបាញ់ប្រហារទៅ លើអ្នកបើកគោយន្តបណ្តាលឲ្យស្លាប់ និងរបួស២នាក់ នៅក្នុងក្រុមហ៊ុន HLH.1 កាលពីយប់មិញ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី សំ សាមួន បានបញ្ជាក់ថា «ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួននេះ មានចំនួន៣ នាក់ទេ តែស្រ្តីម្នាក់ដែលមកជាមួយនោះ គឺជាប្រពន្ធរបស់ជនសង្ស័យ» ។ តែយ៉ាងណានោះ ជនសង្ស័យទាំងនេះ កំពុងស្ថិតក្រោមការសាកសួររបស់មន្រ្តីនគរបាលមិនទាន់ទទួលបាន លទ្ធផលនៅឡើយទេ ។

សូមរំឮកថា អ្នកបើកគោយន្តម្នាក់បានស្លាប់ និងប្អូនប្រុសម្នាក់ទៀតស្ទើរផុតជីវិត ដោយសារក្រុមខ្មាន់កាំភ្លើង បាញ់ប្រហារប្រមាណ២ទៅ៣គ្រាប់ កាលពីវេលាម៉ោង៨និង៤២នាទី យប់ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៧នេះ ក្នុង ក្រុមហ៊ុន HLH ដាំពោត និងអំពៅ ខាងលិចស្ពានដែក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះដែលស្លាប់មានឈ្មាះ រ៉េត រស់នៅភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង បរទេះគោដឹងឈើមូល(ដុល) និងប្អូនប្រុសម្នាក់ទៀតគេចផុតពីគ្រោះថ្នាក់ ៕  ជាយក្រុង

...

Spe-1 (2) Spe-1 (3) Spe-1 (5) Spe-1 (4) Spe-1 (1) Spe-1 (6)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print