ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យបាក់ដីនៅប្រទេសឥណ្ឌូនេស៊ីស្លាប់និងបាត់ខ្លួនជាង១០នាក់

ចែករំលែក៖

ភ្លៀងធ្លាក់ខ្លាំងវាយប្រហារកោះបាលីប្រទេសឥណ្ឌូនេស៊ីប៉ុន្មានថ្ងៃចុងក្រោយនេះបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងប្រទេសឥណ្ឌូនេស៊ី។

អ្នកនាំពាក្យភ្នាក់ងារគ្រប់គ្រងគ្រោះ មហន្ដរាយជាតិបានឲ្យដឹងថា ភ្លៀងធ្លាក់ យ៉ាងគំហុក បានបណ្ដាលឲ្យកើតជាការ បាក់ដីវាយប្រហារទៅលើភូមិសុងអាន ហើយផ្ទះចំនួន៥ខ្នង ត្រូវបានបំផ្លាញទាំងស្រុងកាលពីម៉ោង ១១យប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧។ បើទោះជាយ៉ាងនេះក្ដី គ្រោះថ្នាក់បាក់ដីខាងលើនេះនៅតែបន្ដគំរាម កំហែង ហើយការស្លាប់ និងរបួសអាចនឹង បន្ដកើនឡើងបន្ថែម។

យោងតាមការលើកឡើងរបស់មន្រ្ដី ភ្នាក់ងារគ្រោះមហន្ដរាយបានឲ្យដឹងនៅ ព្រឹកថ្ងៃសុក្រកន្លងទៅថា ហេតុការណ៍បាក់ ដីបានវាយប្រហារទៅលើផ្ទះសម្បែងនៅ លើកោះបាលី តំបន់ភាគកណ្ដាលប្រទេស ឥណ្ឌូនេស៊ី ពាក់កណ្ដាលយប់ថ្ងៃព្រហស្បតិ៍ ដោយក្នុងនោះយ៉ាងហោចណាស់មាន មនុស្សចំនួន៧នាក់ បានស្លាប់ និង៤នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។

បច្ចុប្បន្ននេះសាកសពជនរងគ្រោះនៅក្នុងហេតុការណ៍បាក់ដីខាងលើនេះ ត្រូវ បានរកឃើញអស់ហើយ និងបានប្រគល់ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី ដោយឡែកសម្រាប់អ្នករងរបួសក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បី សម្រាកព្យាបាលផងដែរ។

នេះជាករណីភ្លៀងធ្លាក់ខ្លាំងខុសប្រ ក្រតីកើតឡើងនៅក្នុងតំបន់អាស៊ានដោយសារតែបម្រែបម្រួលអាកាសធាតុបណ្តាលឲ្យរដូវប្រាំងបែរជាមានភ្លៀងធ្លាក់ខ្លាំង ជោកជំាបែបនេះ។

កន្លងមកនៅតំបន់ភាគខាងត្បូង ប្រទេសថៃ ក៏រងការវាយប្រហារដោយ ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃបង្កឲ្យមានគ្រោះទឹកជំនន់សម្លាប់មនុស្សជា ច្រើន។ ខេត្តជាង១០នៅភាគខាងត្បូង លិចលង់យ៉ាងខ្លាំងបំផ្លាញទ្រព្យសម្បត្តិជាច្រើន ក្នុងនោះមានផលដំណាំកសិកម្មផងដែរ៕

nesy (2) nesy (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print