ភ្នំពេញ ៖ លោក សម រង្ស៊ី បានប្រកាសលាលែងពីប្រធាននិងសមាជិកភាពគណបក្សសង្រ្គោះជាតិ ។នេះបើយោងតាម Facebook របស់លោក សម រង្ស៊ី នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។
លោក សម រង្ស៊ី បានបញ្ជាក់នៅក្នុងលិខិតរបស់លោក ដែលបង្ហោះលើទំព័រ Facebook របស់លោកថា «ខ្ញុំសូមឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយក គណបក្សសង្រ្គោះជាតិ មេត្តាជ្រាបជាព័ត៌មានអំពីសេចក្តីសម្រេចរបស់ខ្ញុំ ហើយចាត់ទុកថា សេចក្តីសម្រេចនេះចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខារបស់ខ្ញុំនេះតទៅ»៕
...