លោក រ៉ិត គង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ បានស្លាប់កាលពីវេលាម៉ោង១១យប់មិញ ដោយគ្រោះថ្នាក់ចរាចរនៅចំណុចក្បែរសេះ៨

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ប្រធានការិយាល័យគយ និង រដ្ឋាករច្រកទ្វារអន្តរជាតិព្រំ លោក រ៉ិត គង់ ហៅវ៉ិត បានស្លាប់យ៉ាងអណោចអធ័ម នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងបន្ទាប់ពីរថយន្តម៉ាស្តារបស់លោកបុកគ្នាពេញ ទំហឹងជាមួយរថយន្តធុនធំដឹកគ្រឿងចក្រ ។ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទី យប់ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៧ នៅចំណុចក្បែរសេះ៨ ក្នុងភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលា ក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ រ៉ិត គង់ ហៅវ៉ិត ភេទប្រុស មានតួនាទីជាប្រធានការិយាល័យគយ និងរដ្ឋាករប្រចាំច្រកទ្វារអន្តរជាតិព្រំ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត លោកវរសេនីយ៍ទោ ជា សីហា បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នេះកើតឡើងដោយការបើកបរមិនប្រកាន់ស្តាំ នៅចំណុចផ្លូវត្រង់ហើយស្ងាត់ រវាងរថយន្តម៉ាស្តា ស៊េរីឆ្នាំ២០១៦ ពាក់ស្លាក លេខភ្នំពេញ-2AC-1648 បើកបរដោយលោក រ៉ិត គង់ ទើបមកពីបំពេញការងារនៅផែស្ងួត បានបើកពីទិស ខាងលិចទៅ កើតមកដល់កន្លែងកើតហេតុក៏បុកជាមួយរថយន្តដឹកគ្រឿងចក្រដែលបើកបរពីទិសខាងកើតទៅលិច បញ្ច្រាសទិសគ្នាយ៉ាង ពេញទំហឹង បណ្តាលឲ្យលោក រ៉ិត គង់ ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។ ចំណែកអ្នកបើករថយន្តដឹកគ្រឿងចក្របាន រត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ ។

រថយន្តទាំង២គ្រឿង ត្រូវបាននគរបាលដឹកទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្តប៉ៃលិន ដើម្បីរង់ ចាំធ្វើការដោះស្រាយទៅតាមនិតិវិធី ។ ចំណែកសពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ជាយក្រុង

...

nkd-2 nkd-4 nkd-6 nkd-11 nkd-10 nkd-9 nkd-3 nkd-1 nkd-8 nkd-7 nkd-5

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print