លោក ច គឹមស អភិបាលរងខណ្ឌចំការមនចុះផ្អាកសំណង់ក្បែរមាត់ទន្លេបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ អាជ្ញាធរខណ្ឌចំការមន ដឹកនាំដោយលោក ច គឹមស អភិបាលរងខណ្ឌចំការមនចុះផ្អាកសំណង់មួយកន្លែងស្ថិតនៅក្រោយផ្សារអីអ័ន ផ្លូវមាត់ទន្លេ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

IMG_7371

បើតាមសម្តីរបស់លោក ច គឹមស អភិបាលរងខណ្ឌចំការមនទទួលបន្ទុកផ្នែកខាងសំណង់បានប្រាប់នគរវត្តថា ការចុះផ្អាកសំណងនេះ ទី១គឺសំណង់អត់ច្បាប់ ទី២ គឺរំលោភលើចំណីផ្លូវសាធារណៈ ខុសពីគោលការណ៍សាលារាជធានីភ្នំពេញ ដែលទុកចំណីផ្លូវសម្រាប់អ្នកថ្មើរជើង ។

ក្រោយការណែនាំម្ចាស់សំណង់រួចហើយ លោកអភិបាលរងបានបញ្ជាក់ថា បើករណីណែនាំហើយ ម្ចាស់សំណង់នៅតែមិនស្តាប់នោះ លោកនឹងមានវិធានការក្តៅ គឺចាប់ទាំងម្ចាស់សំណង់ និងកម្ទេចសំណង់ខុសច្បាប់នោះចោលតែម្តង ៕

IMG_7347

IMG_7350

IMG_7373

IMG_7359

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print