ម៉ូតូនិងម៉ូតូបុកគ្នារបួសធ្ងន់-ស្រាល៥នាក់នៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល៖ មនុស្ស៥នាក់បាន រងរបួសធ្ងន់-ស្រាលក្នុងករណីគ្រោះ ថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូ ម៉ែត្រលេខ៣៧-៣៨ កាលពីវេលា ម៉ោង៥ល្ងាច ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

IMG-20150817-WA0055

ជនរងគ្រោះ៣នាក់មានឈ្មោះទី១ជា សារឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាកម្មករ ទី២ឈ្មោះ ជា សាវី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាកម្មករ និងទី៣ឈ្មោះជា ស្រី ភេទស្រី អាយុ៣២ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេ ។ ជនរងគ្រោះទាំង៣នាក់ជិះម៉ូតូ ១គ្រឿងម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1AK-9568  មានទីលំនៅក្នុងភូមិក្បាលក្រពើ ឃុំអង្គតាសេ ស្រុករមាសហែក ខេត្តស្វាយរៀង រងរបួស ធ្ងន់ម្នាក់ស្រាល២នាក់  ។

ជនរងគ្រោះម្ខាងទៀតជិះម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AF-3651 បើកបរដោយឈ្មោះម៉ុល យ៉ាក់ ភេទប្រុស អាយុ៦៥ឆ្នាំ ឌុបចៅប្រុសឈ្មោះ ខន ឃីន អាយុ១១ឆ្នាំ មានទីលំនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ រងរបួសទាំង២នាក់ ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលគ្រោះថ្នាក់បុរសចំណាស់ម្នាក់បានឌុបចៅប្រុសជិះម៉ូតូក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ មកដល់កន្លែងគ្រោះថ្នាក់ស្រាប់តែបត់ឆ្លងផ្លូវពីស្តាំទៅឆ្វេងដោយមិនប្រយ័ត្ន ។ ពេលបត់ដល់កណ្តាលស្រាប់តែជនរងគ្រោះទាំង៣នាក់ទៀតបើកម៉ូតូក្នុងល្បឿនលឿនទិសដៅស្របគ្នា ជាន់ហ្វ្រាំងមិនទាន់ក៏បុកចំពី ក្រោយពេញទំហឹងតែម្តងបណ្តាលអោយរងរបួសទាំងសងខាង ។

លោកព្រំ សំណាង អធិការរងនគរ បាលស្រុកទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៍បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីការបើកបរមិនប្រយ័ត្នទាំងសងខាង ទី១ បត់ឆ្លងផ្លូវមិនប្រយ័ត្ន ទី២បើកបរ ក្នុងល្បឿនលឿន ទើបបង្កជាគ្រោះថ្នាក់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក ដោយឡែកម៉ូតូទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕

IMG-20150817-WA0054

IMG-20150817-WA0058

IMG-20150817-WA0056

IMG-20150817-WA0057

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print