ភ្នំពេញ៖ បុរសម្នាក់ដែលជាអាជីវករលក់ស្បែកជើងបានសម្រេចធ្វើអត្តឃាតចងករសម្លាប់ខ្លួនឯងក្នុងបន្ទប់ទឹកដោយមិនដឹងមូលហេតុ។ ហេតុការនេះមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២:៣០នាទីថ្ងៃទី១៧ខែសីហាឆ្នាំ២០១៥នៅផ្ទះលេខ៩៧E3ផ្លូវ១០៩ក្រុម៤៧ភូមិ៣សង្កាត់អូរឫស្សី៤ខណ្ឌ៧មករា សពដែលចងករសម្លាប់ខ្លួនខាងលើមានឈ្មោះតាំង តេងឡាយ អាយុ៤៦ឆ្នាំមានមុខរបរជាអាជីវករលក់ស្បែកជើងនៅផ្សារស៊ីធីម៉លប្រពន្ធឈ្មោះប៊ុន សុខហ៊ាន អាយុ៣៩ឆ្នាំជាអាជីវករលក់ស្បែកជើងនៅផ្សារអូរឡាំពិក ។
ប្រភពព័ត៌មានពីសមត្តកិច្ចបានអោយដឹងថាមុនពេលកើតហេតុប្រពន្ធសពបានទូរស័ព្ទទៅម្តីតែមិនមានអ្នកលើកសោះ។ ហើយក៍បានមកមើលនៅផ្ទះពេលមកដល់ផ្ទះទ្វារត្រូវបានចាក់សោរខាងក្នុងក៍បានហៅបងប្អនមកជួយគាស់សោរពេលចូលស្រាប់តែឃើញ ប្តីតីបានស្លាប់ដោយចងករក្នុងបន្ទប់ទឹកទៅហើយ ។
ក្រោយភ្ញាក់ផ្អើលត្រូវបានក្រុមគ្រួសារសពរាយការណ៍ជូនសមត្តកិច្ចមូលដ្ឋានដើម្បីធ្វើកោសល្យវិច្ច័យ ៕
ដោយ៖ ស សម