នគរបាលខណ្ឌមានជ័យឃាត់ខ្លួនចោរគាស់ផ្ទះ២នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ត៍ស្ទឹងមានជ័យ សហការជាមួយកម្លាំងម៉ូតូប្រដេញ​ខណ្ឌមានជ័យ ដែលល្បាតក្នុងមូលដ្ឋាន ឃាត់ខ្លួនបានបន្ទាប់ពីពួកគេ បានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ កាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥នៅចំណុចភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ។

gssx

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំង២នាក់នេះ ម្នាក់ឈ្មោះ  ពៅ សត្សា ហៅអាឆាងតូច អាយុ២៧ឆ្នាំ ស្នាក់នៅភូមិឬស្សី សង្កាតស្ទឹងមានជ័យ មុខរបរកម្មករសំណង់ និងម្នាក់ទៀតឈ្មោះ សេន តុងលី អាយុ១៩ឆ្នាំ ស្នាក់នៅភមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ មុខរបរលក់មាន់អាំង ។

បច្ចុប្បន្នជនសង្ស័យ ទាំង២នាក់ កំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការខណ្ឌមានជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់ចែងតាមផ្លូវច្បាប់ ៕

២

...

ដោយ៖ វិបុល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print