ប្រធានាធិបតី ពូទីន អញ្ជើញប្រធានាធិបតីថ្មីអាល្លឺម៉ង់ធ្វើទស្សនកិច្ចនៅរុស្ស៊ី

ចែករំលែក៖

សារព័ត៌មាន Sputnik នៅថ្ងៃទី១៣ ខែកុម្ភៈ បានផ្សាយថា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានអញ្ជើញប្រធានាធិបតីថ្មីអាល្លឺម៉ង់ដែលទើបតែជាប់ឆ្នោតលោក Frank Walter Steinmeier បំពេញទស្សនកិច្ចទៅកាន់រុស្ស៊ីនៅពេលវេលាដែលសមស្របណាមួយ។ ការអញ្ជើញខាងលើបានដាក់នៅក្នុងលិខិតជូនពរដល់ប្រធានាធិបតី ថ្មីពីរុស្ស៊ី។

លោក ពូទីន បានបញ្ជាក់ថា លោកនិងទទួលស្វាគមន៍ក៏ដូចជាទូរស័ព្ទទំនាក់ទំនង ជាមួយភាគីអាល្លឺម៉ង់ក្នុងគោលដៅអភិវឌ្ឍន៍ និងបង្កើនទំនាក់ទំនងទ្វេភាគី។ នៅក្នុង លិខិតលោក ពូទីន បានបង្ហាញពីទំនុកចិត្ត ទៅលើប្រធានាធិបតីថ្មី Frank Walter Steinmeier ថានឹងចូលរួមក្នុងការអភិវឌ្ឍ ទំនាក់ទំនងជាមួយរុស្ស៊ីឲ្យកាន់តែល្អប្រសើរ។

លោក Frank Walter Steinmeier ទទួល បានជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាល្លឺម៉ង់កាលពីថ្ងៃទី១២ ខែកុម្ភៈ។ លោកគឺជាសមាជិកគណបក្សសង្គមប្រជាធិបតេយ្យ។ លោក Frank Walter Steinmeier ទទួលបានសំឡេងគាំទ្ររហូតដល់ទៅ៩៣១សំឡេងក្នុងចំណោមសន្លឹកឆ្នោត ១.២៦០សន្លឹកនៃតំណាងរាស្ត្រទាំងអស់ នៅក្នុងសភា។

លោក Frank Walter Steinmeier ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់។ លោកមានភាពល្បីល្បាញដោយ សារតែការខិតខំធ្វើជាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិបត្តិនៅប្រទេសអ៊ុយក្រែន។ លោក Frank Walter Steinmeier នឹងស្បថចូលកាន់តំណែងនៅថ្ងៃទី១៩ខែមីនាខាងមុខ៕

russi

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print