មហាសេដ្ឋី Donald Trump ដែល ជាបេក្ខភាពប្រធានាធិបតីអាមេរិកមាន ភាពលេចធ្លោជាងគេបំផុតក្នុងគណបក្សសាធារណៈរដ្ឋក្នុងការបោះឆ្នោតនៅឆ្នាំ ២០១៦ខាងមុខនេះ។ លោកបានប្រកាស ថានឹងបណ្ដេញជនអន្ដោបវេសខុសច្បាប់ទាំងអស់ចេញពីអាមេរិក ។
ឆ្លើយតបទៅនឹងបទសម្ភាសន៍ជាមួយ បណ្ដាញទូរទស្សន៍ NBC ដែលបាន ផ្សព្វផ្សាយកាលពីថ្ងៃទី១៦ ខែសីហាថា ប្រសិនបើលោកជាប់ឆ្នោតជាប្រធានា ធិបតីនោះលោកនឹងលុបចោលច្បាប់ដែល ចេញដោយប្រធានាធិបតីអូប៉ាម៉ាស្ដីពី ជនអន្ដោប្រវេសន៍ ។ នៅក្នុងច្បាប់ របស់ប្រធានាធិបតី អូបាម៉ា គឺហាម បញ្ជូនកុមារឱ្យត្រឡប់ទៅប្រទេសដើម វិញនៅពេលដែលកុមារទាំងនោះមក រស់នៅជាមួយឪពុកម្ដាយដោយគ្មានលិខិត ស្នាមស្របច្បាប់ ។
មកទល់ពេលនេះតាលលទ្ធផលស្ទាបស្ទង់មតិបង្ហាញឱ្យឃើញថា មហាសេដ្ឋី Donald Trump នៅតែនាំមុខគេក្នុង ចំណោមបេក្ខភាពទាំងអស់ក្នុងគណបក្សសាធារណៈរដ្ឋសម្រាប់ការបោះឆ្នោតឆ្នាំ២០១៦ខាងមុខនេះ។ នៅក្នុងការឃោស នាបោះឆ្នោតលោក Donald Trump មានសកម្មភាពមិនដូចបេក្ខភាពប្រធានាធិបតីមុនៗនៅមុខមាហាជន មិន ត្រឹមតែប៉ុណ្ណោះលោកបានបង្កជម្លោះ ជាមួយអ្នកដឹកនាំកម្មវិធីទូរទស្សន៍និង តំណាងជាន់ខ្ពស់ជាច្រើននៅក្នុងជួរគណបក្សសាធារណៈរដ្ឋ។
បច្ចុប្បជនអន្ដោប្រវេសន៍រាប់សិប លាននាក់កំពុងរស់នៅលើទឹកដីអាមេរិក ហើយអ្នករស់នៅមិនស្រប់ច្បាប់នោះ មានសាច់ញាតិដែលមានសញ្ជាត្ដិអាមេ រិកមិនតិចនោះឡើយ ទាំងនោះហើយ ការបោះឆ្នោតខាងមុខលោកប្រាកដជា មិនទទួលបានការគាំទ្រពីពលរដ្ឋដែល មិនមានដើមកំណើតនៅអាមេរិកឡើយ ៕
ប្រែសម្រួល៖ ម៉ែវ សាធី