ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យបានចុះប្រតិបត្តិការរដ្ឋបាលបង្ក្រាបក្រុមជួញដូរនិងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនបានមនុស្ស៦នាក់ ដកហូតបានថ្នាំញៀនចំនួន៩កញ្ចប់តូច និងដាវ/កាំបិតចំនួន៥ដើម ។
ករណីនេះធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ក្នុងប្រតិបត្តិការនោះដែរគឺដឹងនាំដោយលោក នាយប៉ុស្ដិ៍ ម៉ៅ សាវឿន និងនាយរងប៉ុស្ដិ៍ ឯម ភារី និងកម្លាំងក្រោមឱវ៉ាតជាច្រើននាក់បានចុះរដ្ឋបាលក្នុងមូលដ្ឋាន ដោយចែកឆែបន្ទប់ជួលគ្មានលេខក្នុងភូមិកើតហេតុខាងលើ រហូតឃាត់បានជនសង្ស័យ៦នាក់រួមមាន៖ ទី១ ឈ្មោះ ពៅ សាលី ភេទប្រុស អាយុ១៩ឆ្នាំ (ដែលជាម្ចាស់ថ្នាំញៀន) ស្នាក់នៅផ្ទះជួល ក្នុងភូមដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ទី២ ឈ្មោះគង់ រក្សា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ទី៣ឈ្មោះ ជ័យ សុភក្រ័ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិចំការឳឡឹក ខណ្ឌពោធិ៍សែនជ័យ ទី៤ឈ្មោះ គឹម ហួរ ភេទប្រុស អាយុ១៥ឆ្នាំ រស់ភូមិចំការឪឡឹក ខណ្ឌពោធិ៍សែនជ័យ ទី៥ឈ្មោះ សម សារិន ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងទី៦ ឈ្មោះ ពៅ ស្រ៊ុន ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលទាំង៥នាក់ខាងលើជាអ្នកប្រើប្រាស់ និងដកហូតបានវត្ថុតាងរួមមាន៖ថ្នាំញៀនចំនួន៩កញ្ចប់តូច និងដាវ/កាំបិតចំនួន៥ដើម។
ក្រោយពីឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងរួចមក កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ បាននាំយកមកប៉ុស្ដិ៍ដើម្បីសួរនាំចម្លើយ និងកសាងសាណុំរឿងបញ្ចូនបន្តទៅអធិការនគរបាលខណ្ឌមានជ័យ ដើម្បីដោះស្រាយបន្តតាមនីវិធីច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ