ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលបានសម្តែងការកោតសរសើរតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ចំពោះក្មួយៗដែលបានចូលរួមចែករំលែកនិងផ្តល់នូវក្តីស្រឡាញ់តាមរយៈការផ្តល់ឈាមជួយដល់ជនរងគ្រោះ ។
សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា៖ «នេះជាកាយវិការដ៏ប្រពៃរបស់ក្មួយៗដែលបានចូលរួមចែករំលែកនិងផ្តល់នូវក្តីស្រឡាញ់តាមរយះការផ្តល់ឈាមជួយដល់ជនរងគ្រោះនៅក្នុងទិវានៃក្តីស្រឡាញ់ថ្ងៃនេះ។
សូមជូនពរដល់ជនរួមជាតិ និងក្មួយៗជួបតែសេចក្តីសុខនិងសំណាងល្អគ្រប់ៗគ្នា» ៕
...