កម្មកររោងចក្រចុងហ្វៃ បិតផ្លូវជាតិលេខ២ជាង២ម៉ោងតវ៉ារឿងថៅកែមិនបើកប្រាក់ខែ

ចែករំលែក៖

ភ្នំពេញ៖ កម្មករ កម្មការិនីរោងចក្រកាត់ដេរជាង២០០នាក់ ផ្ទុះការតវ៉ា នៅខាងមុខរោងចក្រដោយបាននាំគ្នា បិទកំណាត់ផ្លូវជាតិលេខ២មិនអាចធ្វើចរាចរណ៍ជាង២ ម៉ោង ដើម្បីទាមទារឲ្យថៅកែរោងចក្របើកប្រាក់ខែឲ្យពួកគេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង ៣០នាទី ព្រឹកថ្ងៃទី ១៤ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខរោងចក្រ កាត់ដេរសម្លៀកបំពាក់ ចុងហ្វៃ នីតវៀរ អេហ្វធីវ៉ាយ អិលឌីធី ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រោម ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានពី កម្មករ កម្មការិនី ដែលចូលរួមក្នុងការតវ៉ាខាងលើ បានឲ្យដឹងថាពួកគាត់មានគ្នា២០៨នាក់ បានប្រមូលគ្នាមកធ្វើការតវ៉ានៅពេលនេះ គឺដើម្បីទាមទារប្រាក់ខែ ដែលត្រូវបានថៅកែក្រុមហ៊ុនមួយនេះ រត់ចោល តាំងពីខែមិថុនា ឆ្នាំ២០១៦ មកម្ល៉េះដែលរហូតមកដល់បច្ចុប្បន្ននេះពួកគាត់បានប្តឹងទៅកាន់តុលាការរួចមកហើយដែរ តែពុំឃើញទាន់មានដំណោះស្រាយនោះឡើយ ។  អ្វីដែលពួកគាត់ជួបការលំបាកខ្លាំងនោះគឺ គឺកន្លងពួកគាត់ជំពាក់លុយផ្ទះជួល ថ្លៃទឹកថ្លៃភ្លើង និងការហូបចុក គ្រាដែលប្រឹងធ្វើការចង់ ស្លាប់បែរជាថៅកែរត់ចោលមិនបើកប្រាក់ខែឲ្យ និងរដ្ឋហាក់ដូចជាគ្មានជួយរកដំណោះស្រាយ បញ្ហានេះឡើយ គឺបណ្តែតបណ្តោយអូសបន្លាយកាន់តែយូរទៅៗ សូម្បីប្តឹងទៅតុលាការ ក៏ នៅតែបានលទ្ធផលដែរ ។

ក្រុមកម្មករបានបន្តថា នេះមិនមែនជាលើកទី១ទេ ដែលពួកគាត់តវ៉ាបញ្ហានេះ គឺបានធ្វើច្រើនលើកមកហើយ តែមិនបានជោគជ័យទើបពួកគាត់នាំគ្នាតវ៉ាជាថ្មីម្តងទៀត។

យ៉ាងណាក្រោយពីមានការតវ៉ារបស់កម្មករ កម្មការិនី រោងចក្រនេះរួចមក គេឃើញ កម្លាំងមានសមត្ថកិច្ចមូលដ្ឋានបានចុះមកសម្របសម្រួល អស់រយ:ពេលជិតមួយម៉ោង ទើបកម្មករ ស្ងប់ចិត្តបន្តិចរួចបើកផ្លូវឲ្យធ្វើចរាចរណ៍ឡើងវិញ៕ ប្រាថ្នា

...

bratna (1) bratna (2) bratna (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print