ក្លិប Manchester City បានផ្លាស់ពីលេខ រៀងទី៥មកឈរលេខរៀងទី២ក្នុងតារាង អង់គ្លេស Premier League វិញក្រោយ យកឈ្នះម្ចាស់ផ្ទះ Bournemouth ក្នុង លទ្ធផល ២-០ នៅកីឡដ្ឋាន Vitality ។
ដំបូងឡើយខ្សែប្រយុទ្ធ Sergio Agueroជាកីឡាករបម្រុងដដែលតែមានឱកាស ចូលលេងក្រោយកីឡាករ Gabriel Jesus រងរបួសត្រូវប្តូរចេញនៅនាទីទី១៤។ ប៉ុន្តែ កីឡាករអង់គ្លេស Raheem Sterling នោះ ទេគឺជាអ្នកអាចស៊ុតបាល់បញ្ចូលទីបាននៅក្នុងនាទី២៩ ។
ចំណែកគ្រាប់ទី២របស់ Manchester City កើតឡើងពីការធ្វើឲ្យចូលទីខ្លួនឯង របស់ Tyrone Mings ក្រោយពេល Sterling បោះបាល់ឲ្យ Agero ហើយខ្សែការពាររូបនេះព្យាយាមរារាំងតែមិនបានសម្រេច។
ជ័យជម្នះនេះធ្វើឲ្យក្លិប Manchester City ហក់មកកាន់លេខរៀងទី២តែត្រូវតាម ពីក្រោយក្រុមកំពូលតារាងតោខៀវ Chelsea រហូតដល់ទៅ៨ពិន្ទុ ។
លោក Pep Guardiola អ្នកចាត់ការ ទូទៅក្រុម Man Cityបានថ្លែងថា “គម្លាត រវាងក្រុមលេខ១នឹងលេខ២ពិតជាធំ ណាស់ ហើយអ្វីដែលសំខាន់សម្រាប់យើងនោះគឺព្យាយាមយកចិត្តទុកដាក់លើការ ប្រកួតបន្ទាប់លេងឲ្យបានល្អជាងមុនហើយខ្ញុំយល់ថាការប្រកួតចុងក្រោយនេះទម្រង់លេងរបស់កូនក្រុមខ្ញុំមានភាពប្រសើរឡើងខ្លាំងណាស់” ៕ ដេវីត