ដើម្បីរារាំងអាមេរិកបំផ្លាញការពង្រីកអំណាចចិនទុកឲ្យកូរ៉េខាងជើងមានឱកាសផលិតគ្រាប់បែកបរមាណូទប់ទល់អាមេរិក

ចែករំលែក៖

កម្មវិធីបរមាណូនិងមីស៊ីលរបស់កូរ៉េ ខាងជើងគឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់ចិនទាំងស្រុង ប្រសិនបើចិនផ្តាច់ទំនាក់ទំនង ពាណិជ្ជកម្មជាមួយកូរ៉េខាងជើងនោះ ប្រទេសនេះមិនមានលទ្ធភាពក្នុងការ ផលិតមីស៊ីលនិងបរមាណូនោះឡើយ ។

អាមេរិកនិងចិនអាចចាត់ទុកបានថា ជាសត្រូវនឹងគ្នាដោយអាមេរិកមិនចង់ឲ្យចិន ពង្រីកអំណាចគ្រប់គ្រងតំបន់ទាំងមូលនោះឡើយអាចគំរាមដល់តំណែងមហា អំណាចទីមួយរបស់អាមេរិក។ ដើម្បីទប់ ទល់នឹងការរារាំងរបស់អាមេរិកចិនចាំបាច់ត្រូវតែជួយដល់កូរ៉េខាងជើងដោយប្រយោល ក្នុងការផលិតគ្រាប់បែកបរមាណូនិងមីស៊ីល។ ក្រុមហ៊ុនចិនបន្តទិញទំនិញពីកូរ៉េខាងជើងដើម្បីជួយឲ្យប្រទេសនេះមានរូបិយ វត្ថុបរទេសសម្រាប់កម្មវិធីបរមាណូ។

កន្លងមកក្រុមហ៊ុនពាណិជ្ជកម្មចិនរងការចោទប្រកាន់ថាមានសកម្មភាពពាក់ ព័ន្ធនឹងកម្មវិធីបរមាណូរបស់កូរ៉េខាងជើង។ ក្រសួងការបរទេសចិនបានប្រឆាំងនឹងការដាក់ទណ្ឌកម្មខាងលើរបស់អាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសចិនបាន ប្រកាសនៅទីក្រុងប៉េកាំងថា ចិនបានអនុវត្ត ទៅលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិក្នុងការដាក់ទណ្ឌកម្មកូរ៉េខាងជើង។ ប្រទេសណាមួយដែលបានបំពាននឹងត្រូវទទួលរងទណ្ឌកម្ម។ ចិននឹងសហ ការជាមួយបណ្តាប្រទេសដោះស្រាយ ស្ថានភាពដោយមានតម្លាភាព។

កន្លងមកអាមេរិកបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន និងបុគ្គល៤នាក់ដែល ជាប់ពាក់ព័ន្ធក្នុងការជួយដល់កូរ៉េខាងជើងគេចពីច្បាប់ដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិនិងជាសកម្មភាពជួយដល់កម្មវិធីបរមាណូរបស់ទីក្រុងព្យុងយ៉ាងផងដែរ។

ក្រុមហ៊ុន Dandong Hongxiang ត្រូវ បានចោទប្រកាន់ថាបានជំនួសមុខឲ្យធនាគារកូរ៉េខាងជើងដែលទទួលរងការដាក់ ទណ្ឌកម្មពីសហគមន៍អន្តរជាតិ ដើម្បីរារាំងកម្មវិធីបរមាណូរបស់ទីក្រុងព្យុងយ៉ាង។ ការ ដាក់ទណ្ឌកម្មក្រោយពេលដែលកូរ៉េខាងជើងបានសាកល្បងគ្រាប់បែបបរមាណូលើកទី៥កាលពីដើមខែបង្ករឲ្យមានប្រតិ កម្មយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។

ក្រៅពីការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន អាមេរិកក៏បានដកា់ទណ្ឌកម្មទៅលើបុគ្គល៤រូបមាន Ma Xiaohong , Xhou Jianshu ,HongJinhua និង La chuanxu ដែលមានចេតនាបំពាន់ច្បាប់និងូចលរួមក្នុងសកម្មភាពលាងលុយខ្មៅផងដែរ។

បច្ចុប្បន្នកូរ៉េខាងជើងកំពុងទទួលរង ការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិ៥ផ្សេងគ្នាចាប់តាំងពីប្រទេសនេះបានសាក ល្បងគ្រាប់បែកបរមាណូលើកទីមួយនៅឆ្នាំ២០០៦។ ជាមួយគ្នានោះកូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់ក្រោយការដាក់ទណ្ឌកម្មនោះដែលជាការឆ្លើយតបទៅកាន់សហគមន៍អន្តរជាតិដូចជាសព្វ ដងដែលប្រទេសនេះបានធ្វើ។

ក្រុមហ៊ុនចិននៅតាមព្រំដែនដើរតួនាទីយ៉ាងសំខាន់នៅក្នុងកម្មវិធីបរមាណូកូរ៉េខាង ជើង បើគ្មានចិនទេនោះកម្មវិធីបមរាណូក៏គ្មានប្រាក់ដើម្បីបន្តផងដែរ។

ក្រុមអ្នកឯកទេសវិភាគបានបញ្ជាក់ថា ចិនកំពុងតែប្រើប្រាស់កូរ៉េខាងជើងសម្រាប់ ទប់ទល់អាមេរិក។ ចិនមិនដែលមានប្រតិកម្មអ្វីចំពោះការសាកល្បងគ្រាប់បែកបរមាណូរបស់កូរ៉េខាងជើងនោះឡើយ ដោយចិន រក្សាភាពស្ងៀមស្ងាត់ទុកឲ្យកូរ៉េខាងជើងធ្វើអ្វីតាមតែអំពើចិត្ត បើទោះសហគមន៍អន្តរ ជាតិថ្កោលទោសខ្លាំងប៉ុនណាក៏ដោយ។

ការស្ងប់ស្ងាត់របស់ចិនត្រូវបានអ្នកវិភាគ ចាត់ទុកថា ជាយុទ្ធសាស្ត្រមួយដ៏ល្អបំផុត របស់ទីក្រុងប៉េកាំងក្នុងការពង្រីកអំណាចនៅក្នុងតំបន់អាស៊ី។ ចិនមិនសូវមានការព្រួយប្រាម្ភពីអាមេរិកឡើយដោយមានកូរ៉េខាងជើងដែលជាកូនចៅរបស់ចិនបានគំរាម កំហែងអាមេរិកទៅហើយ។ទាំងនោះបានជាចិនសម្ងំទុកឲ្យកូរ៉េខាងជើងផលិតនិងសាកល្បងបរមាណូគ្រប់ពេលវេលា។ ការដែលកូរ៉េខាងជើងមានកម្លាំងខ្លាំងនោះ ចិនក៏មានភាពកក់ក្តៅផងដែរ ដោយខ្លួន មិនស្ថិតនៅឯកោឡើយគឺមានកូរ៉េខាង ជើងជួយទប់ទល់អាមេរិកជប៉ុននិងកូរ៉េខាង ត្បូង។

កត្តាដែលជំរុញឲ្យកូរ៉េខាងជើងសម្រេច សាកល្បងនោះក៏កើតឡើងពីភាគីចិននោះដែរ។ តាមមន្ត្រីកូរ៉េខាងជើងមេដឹកនាំ គីម ជុងអ៊ុន សម្រេចឲ្យសាកល្បងបរមាណូ តាំងពីថ្ងៃទី១២ ខែធ្នូ ២០១៥មកម៉្លេះ គឺថ្ងៃដែលក្រុមចម្រៀងកូរ៉េខាងត្បូងលុបចោលការសម្តែងនៅទីក្រុងប៉េកាំងដោយសារ តែប្រធានាធិបតី ស៊ី ជីនពីង មិនបានចូល រួមទស្សនានៅក្នុងការសម្តែងនោះ។ ការសាកល្បងនោះជាសកម្មភាពកើតចេញពីភាគីចិនដែលបញ្ឆេះមេដឹកនាំ គីម ជុងអ៊ុន ឲ្យធ្វើដូច្នេះដើម្បីបង្វែរការចាប់អារម្មណ៍ពីមតិសាធារណៈទៅកាន់ទីនោះដោយងាកចេញពីប្រទេសចិននិងវិវាទរវាងចិននឹង ប្រទេសជិតខាង។

ក្រុមអ្នកជំនាញផ្នែកអាវុធនុយក្លែអ៊ែរ និងធរណីវិទ្យាជាច្រើននាក់បានផ្តល់ការ វិភាគប្រហាក់ប្រហែលគ្នាដោយយោងទៅ លើកម្រិតរញ្ជួយដីដែលបង្កឡើងដោយគ្រាប់បែករបស់កូរ៉េខាងជើង។ លោក Crispin Rovere អ្នកជំនាញធរណីវិទ្យាជនជាតិអូស្ត្រាលីបានអះអាងថា យោងតាមកម្រិតរញ្ជួយដែលស្មើប្រមាណជា៥រិុចទ័រ កូរ៉េខាងជើងបានបំផ្ទុះសាកល្បងគ្រាប់ បែកបរមាណូដោយជោគជ័យ ក៏ប៉ុន្តែមិនឈានទៅបំផ្ទុះគ្រាប់ប្រភេទអ៊ីដ្រូសែនទេ។ ចំណែកលោក Bruce Bennett អ្នក ជំនាញបរមាណូអាមេរិកបានអះអាង ផងដែរថា គ្រាប់បែកដែលកូរ៉េខាងជើងបាន សាកអាចមានទំហំប៉ុនគ្រាប់បរមាណូដែល ទម្លាក់នៅហ៊ីរ៉ូហ្ស៊ីម៉ាតែលោកច្បាស់ថា គ្រាប់ នេះមិនមែនជាគ្រាប់ប្រភេទអ៊ីដ្រូសែនទេ ព្រោះបើមែនកម្រិតផ្ទុះនៃអាតូមអ៊ុយរ៉ានី ញ៉ូម និងភ្លុយតូនីញ៉ូមនឹងមានកម្រិតលើសនេះ១០ដងឯណោះ។

មួយវិញទៀតយោងតាមតួលេខក្រសួង ការពារជាតិកូរ៉េខាងត្បូងគឺថា កម្លាំងផ្ទុះរបស់ គ្រាប់កូរ៉េខាងជើងកាលពីថ្ងៃម្សិលមិញនេះ មានកម្រិតប្រមាណចន្លោះពី៦ទៅ៩គីឡូ តោន ពោលគឺប្រហាក់ប្រហែលនឹងកម្លាំងផ្ទុះកាលពីពេលសាកនៅឆ្នាំ២០១៣ដែរ។ ក៏ប៉ុន្តែអាមេរិកធា្លប់សាកល្បងគ្រាប់បែកប្រភេទអុីដ្រូសែននេះម្តងកាលពីឆ្នាំ១៩៥២ ដែលកាលនោះគ្រាប់តូចផងតែមានកម្លាំង ផ្ទុះដល់ទៅ១០គីឡូតោនឯណោះ។

បណ្តាញទូរទស្សន៍កូរ៉េខាងជើងបានធ្វើការសាកល្បងគ្រាប់បែកអុីដ្រូសែនបាន សម្រេចដោយជោគជ័យនោះសហគមន៍ អន្តរជាតិបានចាប់ផ្តើមធ្វើការជួបប្រជុំគ្នា ដើម្បីរិះរកវិធីដាក់ទណ្ឌកម្មបន្ថែមទៀតទៅ លើកូរ៉េខាងជើង។ ទន្ទឹមគ្នានេះអ្នកវិទ្យា សាស្ត្រ និងអ្នកជំនាញជាច្រើននាក់ហាក់នៅតែមានមន្ទិលសង្ស័យថា គ្រាប់បែកសាក ល្បងរបស់កូរ៉េខាងជើងពិតជាគ្រាប់បែកប្រភេទអុីដ្រូសែនមែនឬយ៉ាងណា? ព្រោះបើតាមការវិភាគកម្រិតផ្ទុះនៃគ្រាប់នោះមាន លក្ខណៈខ្សោយខុសពីអ្វីដែលគ្រាប់បែកអុីដ្រូសែនអាចបង្កឡើង។

គ្រាប់បែកប្រភេទអុីដ្រូសែនតាមធម្មតាមានកម្លាំងខ្លាំងណាស់ បើប្រៀបធៀបទៅទំហំប៉ុនគ្នាគឺថាគ្រាប់បែកប្រភេទអុីដ្រូសែន មានកម្លាំងខ្លាំងជាងគ្រាប់បរមាណូដែលអាមេរិកទម្លាក់នៅហ៊ីរ៉ូហ្ស៊ីម៉ារាប់រយដង ឯណោះ។ ត្រង់ចំណុចនេះហើយដែលអ្នកជំនាញកំពុងតែមានមន្ទិលសង្ស័យ ព្រោះ បើតាមតួលេខកម្រិតផ្ទុះកាលពីថ្ងៃម្សិល មិញនេះគឺនៅមានកម្រិតខ្សោយបើប្រៀបធៀបទៅគឺប្រហាក់ប្រហែលនឹងការសាកល្បងកាលពីឆ្នាំ២០១៣ ដែលកាលនោះ កូរ៉េខាងជើងបានសាកគ្រាប់បែកនុយក្លេអ៊ែរ៕

chinese

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print