ខេត្តមណ្ឌលគិរី៖ យប់នេះលោក យិន ចាន់ទី មេយោធាវរះការពារព្រំដែនលេខ១០៣ ត្រៀមចេញឈើវៀតណាមជិត៥០ឡាន តាមច្រកប៉ុស្តិ៧ ស្ថិតនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ឈើដ៏ច្រើនសន្ធឹកសន្ធាប់នេះនឹងដឹកតាមឡានឡង់គ្រីសឺរ តូរីស បន្ទាប់ពីយកទៅលាក់ទុកមួយរយះកន្លងមក។ ដោយឡែកខាងប្រជាពលរដ្ឋសហគមន៍កំពុងតាមដាននិងត្រៀមរួចជាស្រេចយកភស្តុតាងបទល្មើសដឹកជញ្ជូនឈើទាំងនេះ។ លោក យិន ចាន់ទី មេយោធាវរះការពារព្រំដែនលេខ១០៣ ធ្លាប់រងបណ្តឹងពីប្រជាពលរដ្ឋសហគមន៍ដាក់ទៅអយ្យការចោទប្រកាន់ពីបទ អនុញ្ញាតិអោយត្រាក់ទ័រវៀតណាមចូលមកកាប់ និងដឹកឈើក្នុងទឹកដីខ្មែរ តែសំណុំរឿងមួយនេះត្រូវបានតុលាការផ្អាប់ទុក ទើបបុគ្គលនេះនៅតែគឃ្លើននិងច្បាប់៕
ដោយ៖ ជាយក្រុង