បន្តិចទៀតនេះនាយឧត្តសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកងកម្លាំងអាជ្ញាធរ និងមន្ត្រីជំនាញចុះពិនិត្យមើលការកាប់រុករានយកដីព្រៃនៅកោះរ៉ុង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៧ នាយឧត្តសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអញ្ជើញដឹកនាំកម្លាំងចម្រុះ អាជ្ញាធរខេត្ត មន្ត្រីជំនាញ ចុះពិនិត្យដោយផ្ទាល់នៅតំបន់កោះរ៉ុងខេត្តព្រះសីហនុ បន្ទាប់ពីមានព័ត៍មានទាក់ទិនទៅនិងការកាប់រុករានយកដីព្រៃដោយខុសច្បាប់។

លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអោយដឹងថា៖ បន្ទាប់ពីនាយឧត្តសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអញ្ជើញដឹកនាំកម្លាំងចម្រុះ អាជ្ញាធរ មន្ត្រីជំនាញ ចុះពិនិត្យដោយផ្ទាល់ ពីតំបន់កាប់រុករានយកដីព្រៃ និងការបំផ្លាញព្រៃឈើនៅស្រុកវាលវែង ខេត្តពោធិសាត់ កាលពីថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៧នោះ នារសៀលនេះនាយឧត្តមសេនីយ៍បានបន្តបេសកម្មការងារអញ្ជើញចុះមកកាន់តំបន់កោះរ៉ុង ពិនិត្យពីទីតាំងដែលមានការកាប់រុករានយកដីព្រៃ និងធ្វើការណែនាំដល់អាជ្ញាធរ ជំនាញ មានវិធានការទប់ស្កាត់ និងអប់រំដល់ប្រជាពលរដ្ឋអោយបានយល់ពីផលប៉ះពាល់ធនធានធម្មជាតិ កើតឡើងពីការកាប់រុករានយកដីព្រៃដោយខុសច្បាប់នេះ៕ ដោយ៖ សុខ ខេមរា 

...

pm-1 (5) pm-1 (2) pm-1 (3) pm-1 (1) pm-1 (4) pm-1 (6)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print