ខេត្តព្រះសីហនុ៖ សាកសពបុរសកម្មករនេសាទម្នាក់ត្រូវបានគេប្រទះឃើញ បន្ទាប់ពីសង្ស័យថា ស្រវឹងស្រាហើយដើរធ្លាក់ទឹកបណ្តាលឲ្យលង់ស្លាប់ ។
ករណីនេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចពយលុង ភូមិដេីមថ្កូវ សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ ។
សមត្ថកិច្ចជំនាញដែលចុះពិនិត្យដល់កន្លែងកើតហេតុបានប្រាប់ថា
សពជនរងគ្រោះឈ្មោះ ចៃ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ ស្នាក់នៅឃុំថ្មសរ ស្រុកបុទុមសាគរ ខេត្តកោះកុង មានស្រុកកំណេីត ឃុំថ្មសរ ស្រុកបុទុមសាគរ ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា នៅវេលាម៉ោង២១ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ជនរងគ្រោះបានផឹកស្រាលេីទូកស្រវឹងហើយធ្លាក់ទឹកបាត់ លុះព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ទេីបឃេីញសាកសពអណ្តែតលេីឆ្នេរ ។
សាកសពត្រូវបានជំនាញធ្វើកោសល្យវិច័យរួចប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាម សមុទ្រ
...