បុរសមា្នក់បើកបររថយន្តកម៉ាកឡិចស៊ីសRX350ទាំងស្រវឹងជោគជាំ​ទៅបុកនិង​ទ្វារភូមិគ្រឹះលេខ១១៨រួចព្យាយាមបើករត់

ចែករំលែក៖

ភ្នំពេញ៖ បុរសមា្នក់បើកបររថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX350ទាំងស្រវឹងជោគជាំបានរេចង្កូតជ្រុល​ទៅបុក​ទ្វារភូមិគ្រឹះលេខ១១៨ តាម​មហា​វិថីព្រះ​មុនី​វ​ង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ហើយបណ្តាលឲ្យទ្វារធ្លាក់បាក់​សង្កត់លើរថយន្តចំនួន២គ្រឿង ​រួចអ្នកបើករថយន្តបង្កព្យាយាមបើករត់ទៅដល់ផ្លូវលេខ២៨២កែង៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ទើបឃាត់​បាន។ ​​ហេតុការនេះកើតឡើងនៅកាលពីវេលា​ម៉ោង៤ទៀ​ប​ភ្លឺ ថ្ងៃទី១៨ ខែសីហាឆ្នាំ២០១៥ ។

image4

បើតាមប្រភពព័ត៌មាន​ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នា​ក់​វ័យជា​ង៣០ឆ្នាំបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX350 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AD-8482  ​បើកបរ​តាមមហាវិថីព្រះមុនីវង្សក្នុងទិសដៅពីជើងទៅត្បូង ក្នុងស្ថានភាពទាំងស្រវឹងស្រា។ ​ខណៈមកដល់​ចំណុចខា​ង​​​លើ​ក៏បានរេចង្កូតជ្រុលទៅបុកទ្វាររបងភូមិគ្រឹះលេខ១១៨បាក់អស់មួយផ្ទាំងធ្លាក់សង្កត់មកលើរថយន្ត២គ្រឿងទៀតមួយគ្រឿងម៉ាកពឺហ្សូពណ៌ប្រផេះ ពាក់ស្លាកលេខ«រដ្ឋ» និងរថយន្តមួយគ្រឿងទៀតម៉ាកឡិច​ស៊ី​ស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-7779 បណ្តាលឲ្យខូចខាត ។

ក្រោយពេលកើតហេតុ រថយន្តបង្កក៏បានព្យាយាមបើករត់គេចរហូតទៅដល់ផ្លូវលេខ២៨២កែង៦៣ ទើបឃាត់បានទាំងអ្នកបើកបរនិងរថយន្តបង្កដែលខូចខាតផ្នែកខាងមុខរថយន្ដ ។

បច្ចុប្បន្នរថយន្តបង្កនិងអ្នកបើកបរ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅ​ការិយាល័យនគរបា​លចរាចរណ៍ផ្លូវ​គោ​ក រង់ចាំធ្វើការដោះស្រាយ​តា​ម​​ច្បាប់ ៕

image3

image1

image2

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print