ខេត្តស្វាយរៀង ៖ អគ្គកុងស៊ុលប្រចាំនៅទីក្រុងហូជីមិញ បានបញ្ជូនជនអន្តោប្រវេសន៌ខ្មែរទៅរកស៊ីឥតច្បាប់ (ដើរសុំទាន)នៅប្រទេស វៀតណាមទាំង២៧នាក់មកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិព្រៃវល្លិ ស្ថិតនៅភូមិអូ ឃុំថ្មីស្រុកកំពង់រោទ៌ ថ្ងៃទី១៤ខែកុម្ភៈ២០១៧។
លោក ប៉ាង ឡេង មេប៉ុស្ត័នគរបាលច្រកទ្វារអន្តរជាតិព្រៃវល្លិបានអោយដឹងថា ជនជាតិខ្មែរទាំង២៧នាក់នោះ រស់នៅភូមិព្រៃឡឹស ចំនួន ២គ្រួសារ ភូមិត្រោកចំនួន៥គ្រួសារ ភូមិបុណ្យ១គ្រួសារ ភូមិកណ្តាល១គ្រួសារ ។ អ្នកទាំងអស់គ្នាស្ថិតនៅឃុំត្នោត ស្រុកកំពង់រោទ៏ខេត្តស្វាយរៀង។ លោកបានបន្តថា ក្នុងនោះមានស្រី២០នាក់ ដែលមានអាយុ១៨ឆ្នាំ និង១០នាក់ទៀតគឺក្រោមអាយុ១៨ឆ្នាំ មានទាំងកុមារផងដែរ ។
សមត្ថកិច្ចបានបន្តថា ក្រោយពីបានទទួលជនអន្តោប្រវេសន៌ពីអគ្គកុងស៊ុលខែ្មរប្រចាំនៅវៀតណាមហើយមានការអញ្ជើញចូលរួមខាងសង្គមកិច្ចនិងអង្គការ NGO និងអគ្គនាយកដ្ឋានអន្តោប្រវេសន៌ខេត្ត ដើម្បីអប់រំធ្វើកិច្ចសន្យាផ្តឹតមេដៃមិនអោយជនទាំងនេះធ្វើអំពើរមិន សមរម្យដើរសុំទានគេទៀតឡើយ។
លោកស្រី គណៈកម្មការកិច្ចការបរទេស និងព្រឹទ្ធសភា បានធ្វើការអប់រំណែនាំមិនអោយធ្វើទង្វើទាំងនេះទៀតទេ ជាពិសេសប្ប្អូនៗកុមារដែលពុំទាន់គ្រប់អាយុ ហើយឪពុកម្តាយអូសទាញយកទៅសំុទានមិនត្រឹមត្រូវទេ ។ ហើយការរំលោភសិទ្ធិកុមារត្រូវទទួលទោសមិនថាបងប្អូនឬឪពុកម្តាយអាណាព្យាបាលនោះឡើយ។
ក្រោយធ្វើការអប់រំ និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចក៏ឲ្យត្រឡប់ទៅផ្ទះវិញ ៕ ដោយ ៖ យឹម សុថាន