ម្តាយសន្យាឲ្យប្រាក់ថ្នូរនឹងជួយដកដំឡូង តែមិនគ្រប់ផឹកថ្នាំពុលប៉ងសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តប៉ៃលិន៖ យុវជនម្នាក់បានផឹកថ្នាំពុលបាញ់ស្មៅសញ្ញាឆ្កែអង្គុយអស់កន្លះកែវជ័រប៉ងសម្លាប់ខ្លួន តែទ្រាំមិនបានក៏រត់មកឲ្យម្តាយជួយបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

គ្រួសារជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចេក ភិរុន អាយុ១៨ឆ្នាំ ជាកសិករ មានឪពុកឈ្មោះ មុត មុន្នី អាយុ៤៩ឆ្នាំ ម្តាយឈ្មោះ អ៊ុក ចាន់ទី អាយុ៤៨ឆ្នាំ រស់នៅភូមិកើតហេតុ ។

ប្រភពពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុម្តាយជនរងគ្រោះបានប្រើកូនប្រុសឱ្យទៅជួយដកដំឡូងមីដោយសន្យាឱ្យប្រាក់១០ម៉ឺនរៀលសម្រាប់ចាយវាយ។ លុះក្រោយពីកូនប្រុសបានធ្វើការរួចរាល់ម្តាយជនរងគ្រោះសល់លុយតែ៥ម៉ឺនរៀលក៏ហុចឱ្យកូន។ ពេលនោះកូនប្រុសគាត់មិនព្រមយកទេ ហើយជនរងគ្រោះបានស្រែកទារដដែលៗពីម្តាយទ្រាំមិនបានក៏ស្តីបន្ទោសឲ្យបន្តិចបន្តួច ព្រោះគាត់កំពុងតែជំពាក់បំណុលគេផង។ រហូតដល់ព្រឹកថ្ងៃកើតហេតុ បាត់កូនប្រុសពីផ្ទះមិនឃើញស្រាប់តែមួយសន្ទុះក្រោយឃើញកូនរត់ត្រឡប់មកផ្ទះវិញ ទាំងបែកពពុះមាត់ ក្អួតចង្អោរ ហើយគេប្រាប់ថា បានផឹកថ្នាំពុលបាញ់ស្មៅទើបក្រុមគ្រួសារប្រញាប់ដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តទាន់ពេលវេលា ។

ប្រភពពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងកាលពីថ្ងៃទី១៥ ខែកុម្ភៈថា រហូតមកដល់ពេលនេះជនរងគ្រោះមានសភាពធូរស្រាលឡើងវិញហើយ ៕

...

pailin1 (3) pailin1 (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print