នគរបាល​ប៉ុស្ដិ៍​វត្ត​ភ្នំ​ចុះ​ប្រមូល​ជនអនាថា​និង​ស្ដ្រី​រកស៊ី​ផ្លូវភេទ​នៅ​ជុំវិញ​បរិ​វេន​វត្ត​ភ្នំ​បាន៥៣នាក់

ចែករំលែក៖

​ភ្នំពេញ​៖​ កាលពី​យប់ថ្ងៃ​ទី​១៧​ ខែ​សីហា​ ឆ្នាំ​២០១៥​ វេលាម៉ោង​៨​យប់​ កម្លាំង​នគរបាល​ប៉ុស្ដិ៍​វត្ត​ភ្នំ​បាន​ចុះ​ប្រមូល​ជនអនាថា​ និង​ស្ដ្រី​រកស៊ី​ផ្លូវភេទ​នៅ​ជុំវិញ​បរិ​វេន​វត្ត​ភ្នំ​ ផ្លូវ​លេខ​៩២,​ ៩៦,​ ១០២​ ភូមិ​ទី​១,​ ២,​ ៣,​ ១០​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​ បាន​ចំនួន​សរុប​៥៣​នាក់​ ក្នុងនោះមានប្រុស​១៨​នាក់​ ។

ក្នុងចំណោមជនដែលត្រូវនគរបាលប្រមូលបាននោះ មាន​ស្ដ្រី​រកស៊ី​ផ្លូវភេទ​​៣៥​នាក់​, ប្រុស​ខ្ទើយ​រកស៊ី​ផ្លូវភេទ​​៧​នាក់​ និងជនអនាថា​១១​នាក់​​ ។​

​បច្ចុប្បន្ន​ ជនអនាថា​ និង​ស្ដ្រី​រកស៊ី​ផ្លូវភេទទាំងអស់នេះ​ត្រូវបញ្ជូន​ទៅ​កាន់មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ ៕

pp2

pp

ppc3

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print