បុរសម្នាក់ចាក់សាំងដុតសម្លាប់ខ្លួនសង្ស័យមានជំងឺសរសៃប្រសាទ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងវេទនាបំផុតនៅក្រោយយកប្រេងសាំង១ប៊ីដុងចំណុះ៣០លីត្រចាក់ស្រោចលើខ្លួនហើយដុតបណ្តាលឲ្យឆេះខ្លោចដូចធ្យូងក្នុងភ្នក់ភ្លើង ។

ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ៨៧ ឃុំថ្មពេជ្រ ស្រុក-ខេត្តត្បូងឃ្មុំ ។

អធិការរងនគរបាលស្រុកត្បូងឃ្មំុលោក ឡុង សារិន បានឲ្យដឹងថា ជនរងគ្រោះដែលចាក់សាំងដុតសម្លាប់ខ្លួនឈ្មោះ ជួន ម៉ុន អាយុ ៣៨ឆ្នាំ មានប្រពន្ធឈ្មោះ ផៃ គឹមស៊ា អាយុ៣៨ឆ្នាំ មានកូន៤នាក់ ប្រុស២ ស្រី២ មុខរបរកម្មករចៀរជ័រ រស់នៅភូមិកើតហេតុខាងលើ។ ជនរងគ្រោះបានធ្វើអត្តឃាត ដុតសម្លាប់ខ្លួនដោយយកប្រេងសាំង១ប៊ីដុងចំណុះ៣០លីត្រ នៅក្នុងផ្ទះថ្ម (ផ្ទះតៀម) បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

លោកអធិការរងបានបញ្ជាក់ថា ករណីនេះ បើតាមការផ្តល់ព័ត៌មានពីក្រុមគ្រួសារ និងប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុគឺជនរងគ្រោះមានជំងឺសរសៃប្រសាទ ធ្លាប់រត់ចូលរថយន្តសម្លាប់ខ្លួនម្តងដែរតែមិនសម្រេច។

លោកបន្តថា ក្រោយកើតហេតុនគរបាលជំនាញបានចុះទៅត្រួតពិនិត្យសាកសពជនរងគ្រោះរួចប្រគល់ឲ្យ ក្រុមគ្រួសាររងគ្រោះយកទៅធ្វើបុណ្បតាមប្រពៃណី ៕ វណ្ណៈ

...

kpc (2) kpc (4)kpc (1) kpc (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print